Connect with us

អភិបាលខេត្តនៅឥណ្ឌូណេស៊ី ថា ភ្ញៀវទេសចរដែលក្រ កុំមកកម្សាន្តទីនេះ

អ្នកក្រគេប្រាប់មិនឱ្យទៅលេងទេ

ឥណ្ឌូណេស៊ី៖ អភិបាលខេត្ត Nusa Tenggara ភាគខាងកើត នៃប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា ចំពោះភ្ញៀវទេសចរដែលក្រ គ្មានប្រាក់ កុំមកកម្សាន្តនៅខេត្តរបស់គាត់ ព្រោះខេត្តនេះ គឺសម្រាប់តែភ្ញៀវទេសចរដែលមានលុយប៉ុណ្ណោះ។

លោក Viktor Bangtilu Laiskodat អភិបាលខេត្ត Nusa Tenggara ភាគខាងកើត បានលើកឡើងយ៉ាងដូច្នេះ ប្រាប់ទីភ្នាក់ងារសារព័ត៍មានឥណ្ឌូណេស៊ី Antara កាលពីពេលថ្មីៗនេះ៖ “ទេសចរដែលក្រីក្រ មិនគួរមក NTT ទេ ព្រោះ កោះនេះ គឺសម្រាប់តែទេសចរដែលមានលុយប៉ុណ្ណោះ”។

លោក Viktor ហាក់បង្ហាញពីអំនួត បន្ទាប់ពីខេត្តរបស់លោក ត្រូវបានគេហទំព័រ Lonely Planet ផ្ដល់ចំណាត់ថ្នាក់ ជា “គោលដៅទេសចរណ៍ដ៏មានតម្លៃបំផុត” សម្រាប់ឆ្នាំ២០២០ ។ កត្តានេះហើយ ដែលលោក Viktor អភិបាលខេត្តខាងលើ បានចាត់ទុកខេត្តរបស់គាត់ជាទីកន្លែងដែលត្រូវការចាយវាយច្រើន ដូច្នេះទេសចរ ដែលជាអ្នកមាន ទើបមានលទ្ធផលមកកម្សាន្តនៅទីនេះ។

លោកបន្ថែមថា៖ “បើសិនពួកគេគ្មានលុយ ហើយមកដើម្បីតែតថ្លៃ អ៊ីចឹងឱ្យពួកគេទៅកន្លែងផ្សេងចុះ។ សូមបញ្ជូនពួកគេទៅ ហ្សាកាតា បាលី ឬក៏ ឡំបុក”៕

ប្រភព៖ Coconuts

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com