Connect with us

មិនលើកលែងទោះបី Sulli ទទួលមរណកាលជាង១ខែក្តី តែពាក្យរិះគន់នៅតែមាន

ជនជាតិកូរ៉េរិះគន់សាហាវៗអ៊ីចឹងទើបតារាជាច្រើនដួងធ្វើអត្តឃាតជាហូរហែ

កូរ៉េខាងត្បូង៖ ដូចទាំងអស់គ្នាដឹងហើយថាកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅព័ត៌មានរបស់តារាចម្រៀង Sulli ដែលធ្វើអត្តឃាតនោះបានធ្វើឱ្យកក្រើកជាខ្លាំងដោយសារនាងនៅក្មេង និង ជាតារាល្បីប្រចាំប្រទេសកូរ៉េទៀតផង។ យោងតាមផលិតកម្ម SM បានចែករំលែកថា Sulli តែងទទួលការព្យាបាលពីពេទ្យចិត្តសាស្ត្ររៀងរាល់១សប្តាហ៍ម្តងអស់រយៈពេល៤-៥ឆ្នាំមុននាងធ្វើអត្តឃាត ទោះជាយ៉ាងណាក៏ការព្យាបាលនេះមិនទទួលបានប្រយោជន៍ឡើយដោយសារមតិរិះគន់នៅលើបណ្តាញសង្គម បញ្ហាគ្រួសារ និង រឿងផ្ទាល់ខ្លួនផងនោះបានធ្វើឱ្យនាងទ្រាំទ្ររស់នៅលែងបានទៀត។

ទោះបីជាមនុស្សលែងនៅហើយក្តីក៏មតិរិះគន់នៅតែមានដដែលដោយនៅក្នុងបទសម្ភាសន៍របស់ប្រិយមិត្តជនជាតិកូរ៉េម្នាក់បាននិយាយថា “ធ្វើជាតារាមិនមែនត្រូវទទួលការសរសើរប៉ុណ្ណោះទេ តែក៏ត្រូវទទួលនូវមតិរិះគន់ និង ទទួលរ៉ាប់រងគ្រប់ស្ថានការណ៍ក្នុងនាមជាមនុស្សសាធារណៈ ខ្ញុំមិនដែលប្រាប់នាងឱ្យធ្វើអត្តឃាតឡើយ ដូចនេះទោះនាងនៅរស់ ឬ ស្លាប់ ក៏ខ្ញុំមិនខ្វល់”។ ចំណែកឯតារាយូធូបម្នាក់ក៏ធ្លាប់បានចេញជាវីដេអូមួយនិយាយពី Sulli ដែរថា “បើសិនជាអ្នកយំដោយសារទទួលបាននូវមតិរិះគន់ វិធីល្អបំផុតគឺកុំធ្វើជាតារា”។ គួរបញ្ជាក់ថា Sulli ទទួលបានភាពល្បីល្បាញតាំងពីឆ្នាំ២០០៥មកម្ល៉េះ រហូតដល់ឆ្នាំ២០១៨នាងបានបង្ហាញពីផលវិបាកដែលទទួលរងនូវសម្ពាធផ្លូវចិត្តដែលគ្មានអ្នកណាចាប់អារម្មណ៍៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម