សម្ដេចហ៊ុន សែន មានប្រសាសន៍ថា ភ្នំពេញនឹងមានចំណតរថយន្តក្រោមដី ៣ ឬ៤ជាន់
ច្បាស់ការហើយ! ភ្នំពេញ នឹងមានចំណតរថយន្តក្រោមដី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធ រៀបចំបង្កើតចំណតរថយន្តក្រោមដី តាមរយៈក្រុមហ៊ុនឯកជនមួយចំនួន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងជៀសវាងការចតគ្មានសណ្ដាប់ធ្នាប់។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ។
សម្ដេចតេជោ មានប្រសាសន៍ថា ឥឡូវកំពុងឱ្យសិក្សាសួនច្បារមួយចំនួន ដែលអាចធ្វើបាន ប្រគល់ឱ្យវិស័យឯកជនជីករូងក្រោមដី ធ្វើ ៣ ឬ ៤ជាន់។ ពាក់ព័ន្ធបច្ចេកទេស និងគុណភាពសាងសង់ សម្ដេច ហ៊ុន សែន បានជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសបញ្ហាសុវត្ថិភាពជាចម្បង។ ចំណតក្រោមដី មិនត្រឹមតែជួយសម្រួលដល់សណ្ដាប់ធ្នាប់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកសោភ័ណភាពទីក្រុង ឱ្យកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត៕

រូបតំណាង
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍