មិនគួរអោយជឿ អាជ្ញាធរទីក្រុងប៉េកាំង ប្រទេសចិន បានប្រែក្លាយកន្លែងចាក់សំរាមក្នុងទីក្រុង ឱ្យក្លាយទៅជាឧទ្យានព្រៃ សម្រាប់សាធារណៈជនចូលលេងកម្សាន្ត ទៅវិញ
ប៉េកាំង ៖ តំបន់ ឆាងឡ័រហ្វាង នៅក្រុងប៉េកាំង ប្រទេសចិន កាលពីមុន ធ្លាប់តែជាផ្សារដែលសាងសង់ឡើងដោយខុសច្បាប់ និង ជាកន្លែងចាក់សំរាម តែឥឡូវ គេបានកែច្នៃវា ឱ្យទៅជាឧទ្យានព្រៃសម្រាប់ឱ្យសាធារណៈជនចូលកំសាន្ត កាលពីពេលថ្មីៗនេះ ។
ឧទ្យានព្រៃ ឆាងឡ័រហ្វាង ស្ថិតនៅលើផ្លូវគ័ងវ៉ៃ ដែលជាចំនុចប្រសព្វរវាងខ័ណ្ឌស៊ីឆឹង និង ខ័ណ្ឌហ្វឹងថាយ នៅក្រុងប៉េកាំង ប្រទេសចិន។ ដោយខុសពីសួនឧទ្យានធម្មតាផ្សេងទៀត ឧទ្យានព្រៃនេះ មានដើមឈើ និងផ្កាចំរុះប្រភេទតែម្តង។ ឯទេសភាពវិញ ក៏ត្រូវបានគេរចនាឡើងតាមស្តង់ដារអន្តរជាតិផងដែរ ដោយគេរៀបចំដើមឈើកម្ពស់ផ្សេងៗគ្នា និង រូបរាងផ្សេងៗគ្នា ដើម្បីឱ្យមនុស្សដែលដើរក្នុងឧទ្យាន មានអារម្មណ៍ថាដូចជាកំពុងដើរក្នុងព្រៃតូចមួយ ជាជាងមានអារម្មណ៍ថា កំពុងដើរក្នុងទីក្រុង ។
ដោយលាតសន្ធឹងលើដីទំហំប្រហែល១ម៉ឺនម៉ែត្រការ៉េ ឧទ្យានព្រៃ ឆាងឡ័ងហ្វាង មានពីរផ្នែកផ្សេងៗគ្នា ។ ផ្នែក ទីមួយ ស្ថិតនៅក្បែរខ័ណ្ឌហ្វឹងថាយ ដែលធ្លាប់តែជាផ្សារលក់ទំនិញជាលក្ខណៈស្តង់ ឬ តូបតូចៗដែលខុស ច្បាប់ និង ផ្នែកទីពីរ ស្ថិតនៅលើដីមួយកន្លែងដែលធ្លាប់ជាកន្លែងចាក់សំរាមដ៏ធំ ។
ការិយាល័យផ្លូវគ័ងវ៉ៃ បានចាប់ផ្តើមបោសសំអាតសំរាម និង គ្រប់គ្រងការសាងសង់សម្រាប់តំបន់នេះ កាលពីចុងឆ្នាំ២០១៧កន្លងទៅ ដើម្បីប្រែក្លាយដីនេះ ឱ្យទៅជាឧទ្យានព្រៃសម្រាប់តុបតែងលម្អរខ័ណ្ឌដូចសព្វថ្ងៃវិញ ។
លោក វ៉ាង ស៊ូគ័ង ប្រធានការិយាល័យផ្លូវ គ័ងអានមឹនវ៉ៃ បានអោយដឹងថា ផ្នែកទាំងពីរ មានទំហំសរុបប្រហែល១ម៉ឺនម៉ែត្រការ៉េ ។ ផ្នែកទីមួយ មានទំហំជាង៦ពាន់ម៉ែតការ៉េ ឯផ្នែកទីពីរ មានទំហំជាង៣ពាន់ម៉ែត្រការ៉េ ។ ប្រជាពលរដ្ឋ ជាង៣ម៉ឺននាក់ ដែលរស់នៅក្នុងសហគមន៍ចំនួន៤ដែលនៅក្បែរនេះ អាចមកកំសាន្តនៅទីនេះបាន។
បូករួមទាំងឆាងឡ័រហ្វាង ក្រុងប៉េកាំង មានផែនការបង្កើតឧទ្យានព្រៃឱ្យ បានសរុប២១ ឧទ្យាន ក្នុងឆ្នាំ២០១៨នេះ ហើយក្រុងប៉េកាំង ក៏កំពុងព្យាយាមបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងទីក្រុង តាមរយៈការផ្តល់កន្លែងដើរកំសាន្តបន្ថែម និង បង្កើនសម្រស់បរិស្ថានក្នុងទីក្រុង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍