Connect with us

ជនជាតិប៉េរូមួយក្រុមយកស្លឹកចេកច្នៃធ្វើចានដែលអាចរក្សាគុណភាព២ខែដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក

ភាពច្នៃប្រឌិតលេចឡើងជាបន្តបន្ទាប់ក្រោយមនុស្សយល់ដឹងពីផលប៉ះពាល់របស់ផ្លាស្ទីក

ប៉េរូ៖ ដោយសារផ្លាស្ទីកត្រូវចំណាយរយៈពេលរាប់រយឆ្នាំក្នុងការរំលាយដែលបណ្តាលឱ្យមានផលប៉ះពាល់ជាខ្លាំងដល់មនុស្ស សត្វ និង ធម្មជាតិលើភពផែនដី ដូចនេះជនជាតិប៉េរូវ័យក្មេងមួយក្រុមបានបង្កើតគម្រោងមួយដែលប្រើប្រាស់ស្លឹកចេកច្នៃធ្វើជាចានដើម្បីកាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក។ ជាក់ស្តែងដោយសារស្លឹកចេកគឺជារបស់ធម្មជាតិដូចនេះរយៈពេលកំណត់ដែលអាចរក្សាទុកបានគឺបានត្រឹម២ខែប៉ុណ្ណោះ ហើយសម្រាប់គម្រោងនេះដែរក៏តម្រូវឱ្យក្រុមពួកគេច្នៃម៉ាស៊ីន និង ឧបករណ៍ដើម្បីផលិតចានចំនួន៥០០០០រៀងរាល់ខែផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម