Connect with us

សួស វីហ្សា លែងជាកញ្ញាទៀតហើយ ក្រោយសាមីខ្លួនប្រកាសថា នឹងក្លាយជាអ្នកនាងក្នុងពេលឆាប់ៗនេះ

សួស វីហ្សា ប្រកាសថាលែងហៅគាត់កញ្ញា ត្រូវហៅថាអ្នកនាងវិញ

ភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងដែលមានសម្រស់ស្រស់ស្អាត សាច់សខ្ចី បានប្រកាសខ្លួនថា ពីពេលនេះលែងជាកញ្ញាទៀតហើយ ហើយតារាចម្រៀងម្នាក់នោះ នឹងក្លាយជាអ្នកនាងក្នុងពេលឆាប់ៗនេះ។

តារាចម្រៀង កញ្ញា សួស វីហ្សា បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ថ្ងៃពិសេសរបស់កញ្ញា ដែលចូលមកដល់ក្នុងពេលខាងមុខនេះ បន្ទាប់ពីបានបង្ហោះជាសាធារណៈ លើបណ្តាញសង្គម Instagram កាលពីប៉ុន្មានម៉ោងនេះ។ ប្រិយមិត្តប្រាកដជាដឹងច្បាស់នូវអនាគតស្វាមីរបស់កញ្ញា សួស វីហ្សា រួចមកហើយ គឺលោក ថមមី ដែលជាប្រុសស្អាតមួយរូប ដែលស្ថិតនៅក្នុងដួងចិត្តរបស់កញ្ញា សួស វីហ្សា ហើយសម្រាប់អ្នកទាំងពីរ ក៏គ្រោងចូលរោងការនៅពេលឆាប់ៗនេះ ព្រោះអ្នកទាំងពីរ ស្រឡាញ់គ្នាច្រើនឆ្នាំមកហើយ។

ក្រោយតារាចម្រៀងកញ្ញា សួស វីហ្សា បានបង្ហោះសារបែបនេះមក ក៏មានប្រិយមិត្តជាផ្ញើពាក្យជូនដល់កញ្ញាផងដែរ។ ប្រិយមិត្តជាច្រើន ក៏រង់ចាំមើលថា តើថ្ងៃមង្គលការរបស់កញ្ញា សួស វីហ្សា នឹងមានតារាចម្រៀងណាខ្លះ ចូលរួមក្នុងពិធីមង្គលការមួយនេះ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម