Connect with us

លោកតាវ័យ៩០ឆ្នាំម្នាក់ កាន់ប្រវត្តិរូបសង្ខេបធ្វើដំណើរទៅទីក្រុងសៀងហៃ ដើម្បីសុំការងារធ្វើ

ខំធ្វើដំណើរទៅដល់សៀងហៃ ដើម្បីសុំការងារធ្វើ

សៀងហៃ៖ ដោយសារតែការងារនៅប្រទេសចិន មិនមានការប្រកូតប្រជែងខ្លាំងលោកតាវ័យ៩០ឆ្នាំម្នាក់ បានធ្វើដំណើរទៅទីក្រុងសៀងហៃដើម្បីស្វែងរកការងារធ្វើ។ លោកតាដែលមាននាមត្រកូល ជូ បានប្រាប់អ្នកជ្រើសរើសបុគ្គលិកនៅក្រុមហ៊ុនទីផ្សារស្វែងរកការងារថា មុនពេលចូលនិវត្តន៍ លោកគឺជាអ្នកស្រាវជ្រាវម្នាក់ ហើយលោកតា បានសុំអង្វរបុគ្គលិកនៅទីនោះឱ្យទទួលប្រវត្តិរូបសង្ខេបរបស់លោក ដូចនេះលោកតា នឹងអាចត្រឡប់ចូលប្រឡូកក្នុងវិស័យការងារវិញ។
គួរបញ្ជាក់ថា លោកតារស់នៅម្នាក់ឯងប៉ុណ្ណោះ ក្នុងស្រុក ដោយសារសាច់ញាតិរបស់លោក បានធ្វើអន្តោប្រវេសន៍រស់នៅក្រៅប្រទេសទាំងអស់ ចំណែករឿងដែលលោកតា ដាក់ពាក្យសុំការងារធ្វើ ក៏ត្រូវបានប៉ូលិសរៀបចំឱ្យត្រឡប់ទៅគេហឋានវិញផងដែរ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម