Connect with us

ត្រៀមៗ នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ដល់ការប្រកួតរវាង កម្ពុជា និងហុងកុង ហើយ

ភ្នំពេញ៖ ក្រុមគោព្រៃកម្ពុជា នឹងប្រកួតជាមួយម្ចាស់ផ្ទះហុងកុង នៅយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងប្រកួតទី៥ នៃវគ្គសន្សំពិន្ទុប្រចាំពូល C វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ជុំទី២។

គួររំឭកផងដែរថា គិតត្រឹមពេលនេះ កម្ពុជាស្ថិតនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៤ប្រកួត ចាញ់ ៣ដង និងស្មើ១ដងជាមួយក្រុមហុងកុង នៅពហុកីឡដ្ឋានអូឡាំពិក កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ នេះគឺជាការជួបគ្នាលើកទី៧ ផងដែរ គិតចាប់តាំងពីឆ្នាំ១៩៥៧ មក ស្របពេលកម្ពុជាមិនដែលមានប្រវត្តិឈ្នះក្រុម ហុងកុង នោះទេ គឺចាញ់ ៥ដង និងស្មើ ១ដង។ តើលើកនេះក្រុមជម្រើសជាតិ អាចយកឈ្នះលើក្រុម ហុងកុង បានដែរឬទេ?

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN នឹងធ្វើការផ្សាយបន្តផ្ទាល់ការប្រកួតនេះ ពីទីក្រុងហុងកុង ជូនបងប្អូនទស្សនានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៨៖៣០ល្ងាចតទៅ (ម៉ោងនៅកម្ពុជា) និងមានការ Live តាម Facebook page: CBS Sport ថែមទៀតផងដែរ៕

  

អត្ថបទ៖ លីន រតនា

    Loading...

    ពេញនិយម