ទិន្នផលបន្តធ្លាក់ចុះ កម្ពុជានាំចូលអំបិលជាលើកដំបូងពីប្រទេសឥណ្ឌា
កម្ពុជា បានធ្វើការនាំចូលអំបិលពីប្រទេសឥណ្ឌា ចំនួន ៥ពាន់តោន ដែលជាការនាំចូលអំបិលពីប្រទេសឥណ្ឌា ជាលើកដំបូង ដោយសារបរិមាណអំបិលក្នុងស្តុកស្ទើរអស់ទាំងស្រុង។ នេះបើតាមប្រសាសន៍សហប្រធានសហព័ន្ធផលិតអំបិលកំពតកែប លោក ប៊ុន បារាំង ដែលបានប្រាប់ដល់សារព័ត៌មានក្នុងស្រុកមួយ។
កម្ពុជា ធ្លាប់នាំចូលអំបិលពីប្រទេសចិនចំនួន ២លើកមកហើយ ខណៈទិន្នផលអំបិលនៅកម្ពុជា ធ្លាក់ចុះចំនួន ៣ឆ្នាំចុងក្រោយនេះ។ ការនាំចូលអំពិលពីបរទេស គឺដោយសារកត្តាអាកាសធាតុមិនអំណោយផល។
លោក ប៊ុន បារាំង សហប្រធានសហព័ន្ធផលិតអំបិលកំពតកែប បានឱ្យដឹងថា អំបិលក្នុងស្តុកនៅសល់តែ ៥០០ ទៅ ៦០០ តោនប៉ុណ្ណោះ។ លោកបន្តថា អំបិលឥណ្ឌា មានតម្លៃប្រហែល ៩៥ដុល្លារក្នុង១តោន ដែលជាតម្លៃប្រហាក់ប្រហែលនឹងអំបិលផលិតក្នុងស្រុក។
សូមជម្រាបថា តាមរបាយការណ៍ ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ការផលិតអំបិលនៅខេត្តកំពត និងកែប បានប្រហែលជាង ៣ម៉ឺនតោន ក្នុង១ឆ្នាំ តិចជាងតម្រូវការប្រើប្រាស់ទូទាំងប្រទេស ដែលត្រូវការ ចន្លោះពី ៨ ទៅ ១០ ម៉ឺនតោនក្នុងមួយឆ្នាំ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍