Connect with us

៣ចំនុចដែលលោកអ្នកមិនធ្លាប់ដឹងពីច្បាប់ទម្លាប់រាជវង្សអង់គ្លេស

ជាប្តីប្រពន្ធនឹងគ្នា គ្រាន់តែកាន់ដៃគ្នាក៏ច្បាប់រាជវង្សហាមឃាត់

អង់គ្លេស៖ មនុស្សជាច្រើនមានការងឿងឆ្ងល់ចំនុចខ្លះៗនៅក្នុងសមាជិកក្នុងខ្សែរាជវង្សអង់គ្លេស ថ្ងៃនេះ mytvplus នឹងនាំយកនូវ៣ចំនុចលោកអ្នកមិនធ្លាប់ដឹង៖
១. ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីទើបព្រះអង្គម្ចាស់ William និង ព្រះនាង Kate មិនកាន់ដៃគ្នា? មូលហេតុនោះគឺដោយសារតែព្រះអង្គម្ចាស់ William គឺជាអ្នកស្នងរាជ ដូចនេះតាមច្បាប់រាជវង្សអ្នកដែលត្រូវស្នងរាជមិនអាចបង្ហាញឥរិយាបថតាមតែចិត្តនៅទីសាធារណៈឡើយព្រោះអាចធ្វើឱ្យអាប់ឱនដល់កិត្តិយសនៃត្រកូលរាជវង្ស។ ចំណែកឯគូរបស់ព្រះអង្គម្ចាស់ Harry និង ព្រះនាង Meghan វិញតែងកាន់ដៃគ្នានៅទីសាធារណៈដោយសារអ្នកទាំង២ស្ថិតនៅលំដាប់ទី៦ក្នុងខ្សែបន្តវេននៃរាជបល័្លង្កដូចនេះឥរិយាបថរបស់អ្នកទាំង២មិនសំខាន់ឡើយ។
២. លោកអ្នកប្រាកដជាឆ្ងល់ហើយថាហេតុអ្វីទើបម្ចាស់ក្សត្រី Elizabeth តែងតែស្លៀកសម្លៀកបំពាក់ពណ៌ស្រស់ៗ? នេះមិនមែនដោយសារម្ចាស់ក្សត្រីចូលចិត្តនោះទេ ប៉ុន្តែដោយសារការស្លៀកពណ៌ស្រស់ៗនៅពេលត្រូវបង្ហាញខ្លួននៅទីសាធារណៈគឺជាភាពងាយស្រួលសម្រាប់ប្រជារាស្ត្រអាចឃើញម្ចាស់ក្សត្រី។
៣. សមាជិកក្នុងខ្សែរាជវង្សអង់គ្លេសមិនចាំបាច់ត្រូវប្រើនាមត្រកូលឡើយដោយសារតែគ្រួសាររាជវង្សមានភាពល្បីល្បាញស្រាប់ ដូចនេះពួកគេប្រើប្រាស់តែឈ្មោះប៉ុណ្ណោះ ទោះជាយ៉ាងណារាជវង្សអង់គ្លេសក៏មានត្រកូលដែរនោះគឺ Mountbatten-Windsor៕

ប្រភព៖ Brightside
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម