Connect with us

តើប្រិយមិត្តដឹងថា Idol របស់ខ្លួន កញ្ញា ភឿក ច័ន្ទប្រេម៉ា កើតនៅថ្ងៃណាដែរ ខែណា ឆ្នាំណា?

មើលទៅ ហ្វេន របស់កញ្ញា ប្រេម៉ា ទាយមិនត្រូវនោះទេ?

ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាមិនដឹងថាតារាចម្រៀងវ័យក្មេង ស្រស់សោភា កញ្ញា ភឿក ច័ន្ទប្រេម៉ា កើតនៅថ្ងៃណា ខែណា ឆ្នាំណា នោះទេ? នៅពេលនេះក្រុមការងារ MYTV PLUS
នឹងបញ្ជាក់ថាតើថ្ងៃនេះជាថ្ងៃកំណើតរបស់កញ្ញា ប្រេម៉ា មែនដែរឬទេ?។ តារាចម្រៀង Cover Song ដ៏វ័យក្មេង សម្រស់ក៏ស្រស់ស្អាត កញ្ញា ភឿក ច័ន្ទប្រេម៉ា កំពុងតែធ្វើឱ្យទស្សនិកជន ពិសេសហ្វេនអ្នកគាំទ្ររបស់ខ្លួនចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការ Cover បទចម្រៀងថ្មីៗ មិនថាតែបទជាតិ សូម្បីតែបទចម្រៀងបរទេសក៏កញ្ញា ប្រេម៉ា អាចច្រៀងបានដែរ ហេតុនេះហើយទើបធ្វើឱ្យកញ្ញា ទទួលបានការគាំទ្រជាច្រើនពីសំណាក់ប្រិយមិត្ត។

ប៉ុន្តែអ្វីពិសេសជាងនេះទៅទៀត ថ្ងៃជាខួបកំណើតរបស់កញ្ញា ភឿក ច័ន្ទប្រេម៉ា អាយុ២៥ឆ្នាំ កើតថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ដែលជាកំណើតពិតប្រាកដរបស់កញ្ញាតែម្តង នេះបើយោងតាមការបញ្ជាក់ពីកញ្ញា ប្រេម៉ា តាមរយៈទូរសព្ទ ពីក្រុមការងារ MYTV PLUS ផ្ទាល់តែម្តង។ បន្ទាប់ពីកញ្ញា ភឿក ច័ន្ទប្រេម៉ា បានបង្ហោះសារនៅថ្ងៃខួបកំណើតរបស់ខ្លួនភ្លាមក៏ឃើញមានហ្វេន បានចូល Comment នៅលើហ្វេសប៊ុករបស់កញ្ញា ដោយបានជូនពរកញ្ញាដូច្នេះថា “សូមឱ្យ Idol ទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រាថ្នាអ្វីបានសម្រេចដូចបំណង”។

ជាយ៉ាងណាមិញបន្ថែមជាងនេះកញ្ញាមិនទាន់បានបញ្ជាក់ពីទីតាំងសម្រាប់ធ្វើពិធីខួបកំណើតរបស់ខ្លួននៅឡើយនោះទេ ហើយក៏មានហ្វេនជាច្រើនកំពុងតែរង់ចាំជូនកាដូដល់ Idol របស់ខ្លួនផងដែរ។ បើតាមការបញ្ជាក់បន្ថែមពីកញ្ញា ប្រេម៉ា ផ្ទាល់ក៏បានប្រាប់បន្ថែមផងដែរថា កញ្ញា ក៏ទើបតែចេញបទចម្រៀង Cover Song ថ្មីផងដែរ ហើយក៏ត្រៀងចេញនៅបទថ្មីៗបន្ថែមទៀតក្នុងពេលឆាប់ៗនេះ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម