អេស្ប៉ាញបញ្ចប់យុទ្ធនាការប្រកួតជម្រុះយូរ៉ូ ២០២០ ដោយឈ្នះ ៥-០ លើរ៉ូម៉ានី
បរទេស៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានបញ្ចប់យុទ្ធនាការប្រកួតជម្រុះយូរ៉ូ២០២០ របស់ពួកគេដោយជោគជ័យជាមួយនឹងជ័យជម្នះ ៥-០ ជាមួយរ៉ូម៉ានី។
ដោយកក់កៅអីទៅវគ្គបន្ទាប់រួចទៅហើយ ក្រុមគោជល់បានរក្សាកីឡាករជម្រើស១១នាក់មួយចំនួន ទោះជាយ៉ាងណា កីឡាករ Fabian Ruiz បានជួយឱ្យក្រុមម្ចាស់ជើងឯកអឺរ៉ុប ៣ ដង នាំមុខមុន ជាមួយនឹងការបញ្ចប់ទីយ៉ាងល្អ នៅមុនពេល Gerard Moreno រកបាន ២គ្រាប់តាមក្រោយ ហើយកីឡាករ Mikel Oyarzabal ជាអ្នករកគ្រាប់បាល់បិទការប្រកួតនៅនាទី៩០+១។
ក្រុមអេស្ប៉ាញឈរនៅលើកំពូលតារាងពូល F ដោយមាន ២៦ ពិន្ទុ បន្ទាប់ពីឈ្នះ ៨ និងស្មើ ២ ក្នុងចំណោម ១០ ប្រកួតរបស់ពួកគេ ហើយក្រុមស៊ុយអែតដែលកាន់ដៃជាមួយអេស្បាញទៅ Euro ២០២០ បញ្ចប់នៅលេខ២ ដោយមាន ២១ ពិន្ទុ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍