Connect with us

Thierry Henry ប្រាប់ពីមូលហេតុដែលត្រលប់មកដឹកនាំក្លិបវិញ

អាមេរិក៖ អតីតខ្សែប្រយុទ្ធក្រុម Arsenal លោក Thierry Henry បាននិយាយប្រាប់ពីមូលហេតុដែលគាត់មកក្លាយជាគ្រូបង្វឹកនៃក្រុមម៉ុងត្រេអាល់។

ក្លិប Monaco នៅ Ligue 1 បានបណ្តេញ Henry កាលពីខែមករា បន្ទាប់ពីគាត់បានឈ្នះការប្រកួតតែ ៥ ប៉ុណ្ណោះក្នុងចំណោម ២០ ប្រកួត ហេតុនេះហើយទើបគ្រូសញ្ជាតិបារាំងវ័យ ៤២ ឆ្នាំរូបនេះព្រមទទួលការងារនៅទឹកដីអាមេរិក ដោយសារតែចង់ប្រឈមមុខនឹងការបរាជ័យនៅទឹកដីបារាំង។

គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដំបូងនៅម៉ុងរ៉េអាល់ថា៖ « អ្នកនឹងដួលហើយវាជាវិធីដែលអ្នកក្រោកឡើង។ អ្នកនឹងរៀនបានច្រើន ហើយស្វែងយល់បន្ថែមពីខ្លួនអ្នកក្នុងស្ថានភាពលំបាក។ អ្នកត្រូវត្រលប់មកវិញ ហើយប្រឈមមុខជាមួយរឿងនោះ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលមានឱកាសជាមួយក្លិប និងទីក្រុងនេះ » ។

បញ្ជាក់ផងដែរថា Henry បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយ Montreal Impact នៅ MLS ដែលមានជម្រើសពង្រីកកុងត្រាដល់ឆ្នាំ ២០២២ ។

    Loading...

    ពេញនិយម