Connect with us

សុខ សាន់នី សុខចិត្តធ្វើសង្សារចំពោះអ្នកដែល Follow លើ Page Instagram របស់ខ្លួន

មិត្តនារីណាមានសំណាងបានធ្វើសង្សាររបស់តារាសម្តែង លោក សុខ សាន់នី

ភ្នំពេញ៖ តារាសម្តែងដែលទទួលបានប្រជាប្រិយភាពខ្ពស់សម្រាប់ឆ្នាំ២០១៩ នេះលោក សុខ សាន់នី ហាក់បីដូចជាមានភាពមមាញឹកជាមួយការថតស្ពត និងខ្សែភាពយន្តខ្នាតធំជាច្រើនពិសេស លោកក៏ជាតួអង្គមួយដែលប្រិយមិត្តកំពុងតែចារម្មណ៍លើរូបលោក ពិសេសការសម្តែង នៅភាពខិលខូច របស់លោកនៅក្នុងរឿងភាគខ្មែររបស់ស្ថានីយទូរទស្សន៍ CTN ដែលកំពុងតែចាក់បញ្ចាំងរៀងរាល់សប្តាហ៍ផងដែរ គឺរឿង “កំណត់ត្រាស្នេហ៍” ដែលទទួលបានអ្នកចូលទស្សនាជិត ១លាននាក់។

រឿង “កំណត់ត្រាស្នេហ៍” ជារឿងភាគខ្មែរមួយដែលលោក សុខ សាន់នី ត្រូវបានប្រិយមិត្តជាច្រើនបានស្គាល់រូបលោក ពិសេសសម្រស់ដ៏ស្រស់ស្អាត បែបកូនកាត់ចិន កាន់តែធ្វើឱ្យរូបលោកទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងសម្រាប់ឆ្នាំនេះ។
លោក សុខ សាន់នី ជាតួអង្គមួយដែលមានចរិកខិលខូច ហើយជាកូនអ្នកមានទ្រព្យសម្បតិ្ត តែនេះគ្រាន់តែជាការសម្តែងរបស់គាត់តែប៉ុណ្ណោះ តាមពិតលោកជាបុរសសង្ហា ហើយសម្បូរមន្តស្នេហ៍ថែមទៀត គ្រាន់តែមិត្តនារីៗឃើញភ្លាមចង់លង់។

បញ្ជាក់ថា លោក សុខ សាន់នី ថ្មីៗនេះកំពុងតែកាក់កបជាមួយការថតស្ពតជាច្រើន ពិសេសលោកបានប្រកាសថា បើសិនមានអ្នកនាង Follow លើ Page Instagram របស់លោក នោះលោក សាន់នី សុខចិត្តធ្វើជាសង្សារដោយមិនប្រកែក។
រឿង “កំណត់ត្រាស្នេហ៍” ធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

  

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម