Connect with us

គ្រូបង្វឹកជម្រើសជាតិប្រស៊ីលថា អ្នកដែលប្រៀបធៀប Messi ទៅនឹង Pele គឺ “គ្មានភាពជឿជាក់”

ប្រេស៊ីល៖ គ្រូបង្វឹកជម្រើសជាតិប្រស៊ីល លោក Tite បានច្រានចោលព័ត៌មានដែលថា Lionel Messi ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតគ្រប់ពេល បន្ទាប់ពីបានធ្វើការប្រៀបធៀបរវាងគាត់ និងវីរបុរសរបស់ប្រេស៊ីល Pele។

គ្រូបង្វឹកប្រេស៊ីល និង Messi បានផ្លាស់ប្តូរពាក្យសម្ដីនៅក្នុងការប្រកួតកាលពីថ្ងៃសុក្រទល់នឹងអាហ្សង់ទីន ដោយលោក Tite អះអាងថា ខ្សែប្រយុទ្ធរបស់ក្រុម Barcelona បានប្រាប់គាត់ឱ្យបិទមាត់អំឡុងពេលប្រស៊ីលចាញ់ការប្រកួតមិត្តភាពនៅរីយ៉ាដ។

មុនពេលក្រុមប្រេស៊ីលប៉ះជាមួយកូរ៉េខាងត្បូងនៅ Abu Dhabi លោក Tite និយាយថា៖ « Pele នៅតែឈរនៅខាងមុខនៅពេលនិយាយដល់ សំណួរថាតើគាត់ឬ Messi ល្អបំផុត។ Pele គឺជាមនុស្សមិនអាចប្រៀបផ្ទឹមបានទេ។ អ្នកណាម្នាក់ដែលចង់ប្រៀបធៀប Pelé ទៅនឹងអត្តពលិកដទៃទៀត … តើអ្នកដឹងថាខ្ញុំធ្វើអ្វីទេ? ខ្ញុំលឺ ប៉ុន្តែខ្ញុំមិនស្តាប់ទេ។

លោកបានបន្ថែមថា ៖ « វាហាក់ដូចជាអ្នកប្រៀបធៀបមិនបានដឹងពីប្រវត្តិនៃគុណភាពរបស់ Pele ហើយបុរសនេះពិតជាអស្ចារ្យណាស់។ នៅពេលដែលខ្ញុំបាននិយាយថា Messi ពិតជាអស្ចារ្យ គឺខ្ញុំចង់មានន័យថា គាត់មានភាពអស្ចារ្យរហូតមកដល់បច្ចុប្បន្ន និងក្នុងចំណោមមនុស្សដោយការច្នៃប្រឌិតរបស់គាត់ »៕

    Loading...

    ពេញនិយម