Connect with us

ការប្រកួតរវាង ហុងកុង និងកម្ពុជា យប់នេះ ប្រិយមិត្តនឹងជួបជាមួយអ្នកអត្ថាធិប្បាយកីឡាដ៏ចំណាន ២រូប

យប់នេះ ប្រិយមិត្តនឹងបានជួបជាមួយអ្នកអត្ថាធិប្បាយកីឡា២រូប ក្នុងជំនួបរវាង ហុងកុង និងកម្ពុជា នោះគឺ…

ភ្នំពេញ៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ រវាងក្រុមម្ចាស់ផ្ទះហុងកុង និងក្រុមជម្រើសជាតិកម្ពុជា ដែលប្រិយមិត្តគ្រប់គ្នាទន្ទឹងរង់ចាំ នឹងឈានចូលមកដល់នៅរាត្រីនេះ។

សម្រាប់ការប្រកួតដ៏ពិសេសមួយនេះផងដែរ អ្នកអត្ថាធិប្បាយកីឡាដ៏ចំណាន ២រូប នៃក្រុមហ៊ុន CBS គឺបានត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងពាក្យពេចន៍អធិប្បាយបញ្ចេញវោហារ យ៉ាងទូលាយងាយស្ដាប់ងាយយល់ជូនប្រិយមិត្តគ្រប់រូបទស្សនាយ៉ាងពេញចិត្ត ដិតអារម្មណ៍ នោះគឺលោក ថោង ប្រសើរ និងលោក នី ឬទ្ធី ។

កុំភ្លេចណា ទស្សនាគាំទ្រក្រុមជម្រើសជាតិកម្ពុជាទាំងអស់គ្នា នៅរាត្រីនេះចាប់ពីម៉ោង ១៨:៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងមាន Live នៅលើ Facebook page: CBS Sport ផងដែរ ៕

 

អត្ថបទ៖ លីន រតនា

    Loading...

    ពេញនិយម