Connect with us

សមាជិកអ្នកលេងហ្គេម Dota ម្នាក់សម្រេចចិត្តបរិច្ខាគសរីរាង្គ នៅពេលខ្លួនបាត់បង់ជីវិត

ដោយសារកំព្រាទើបបានត្រឹមផ្ញើពាក្យបណ្តាំនៅសមាជិកគ្រួសារអ្នកលេងហ្គេម

វៀតណាម៖ វាជារឿងមួយដែលគួរឱ្យសង្វេគនៅពេលដែលយុវវ័យម្នាក់ក្នុងក្រុមសមាជិកអ្នកលេងហ្គេម Dota2 ដែលមិនមានសាច់ញាតិ និង ត្រូវបានព្រះសង្ឃមួយអង្គ រើសមកចិញ្ចឹមតាំងពីតូចប្រកាសបរិច្ខាគសរីរាង្គនៅពេលដែលខ្លួនបាត់បង់ជីវិត។

ក្នុងវ័យ ១៨ ឆ្នាំយុវវ័យជនជាតិវៀតណាមឈ្មោះ Tran Trung Hieu គឺជាសន្តិសុខដែលត្រូវធ្វើការរយៈពេល១៦ម៉ោងក្នុង១ថ្ងៃ។ ក្រៅពីចំណាយពេលវេលាលើការងារ អ្វីដែលធ្វើឱ្យ Tran ចាប់អារម្មណ៍នោះគឺការលេងហ្គេម។ Tran បានចំណាយពេលវេលាលេងហ្គេមរហូតបានចូលរួមក្នុងសមាជិកក្រុមអ្នកលេងហ្គេម Dota2 និង បានក្លាយជាគ្រួសារអ្នកលេងហ្គេមដ៏ធំមួយនៅវៀតណាម។ ហើយថ្មីៗនេះដែរ Tran ក៏បានបង្ហោះពាក្យនៅក្នុងក្រុមអ្នកលេងហ្គេម Dota2ថា នឹងស័្មគ្រចិត្តបរិច្ខាគសរីរាង្គក្រោយខ្លួនបាត់បង់ជីវិត ការបង្ហោះសារនេះទុកដោយសារ Tran មានជំងឺបេះដូង និង គ្មានសាច់ញាតិ ទើបលោកទុកពាក្យបណ្តាំនេះឱ្យគ្រួសារអ្នកលេងហ្គេមជាមួយគ្នាបានដឹង៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម