Connect with us

ឥទ្ធិពលភ្លើងឆេះព្រៃធ្វើឱ្យទីក្រុងស៊ីដនី គ្របដណ្តប់ដោយផ្សែងខ្មៅងងឹត

ផ្សែងឡើងមើលគ្នាលែងឃើញហើយ

អូស្ត្រាលី៖ ដោយសារតែកម្លាំងខ្យល់ បានបោកបក់ខ្លាំងបានបណ្តាលឱ្យទីក្រុងស៊ីដនី គ្របដណ្តប់ដោយផ្សែងពាសពេញប្រទេសពីឥទ្ធិពលភ្លើងឆេះព្រៃ។

មន្ត្រីសុខាភិបាល បានណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ និង ចែករំលែកពីវិធីជួយដល់អ្នកជម្ងឺហឺតក្នុងប្រការផ្សេងៗដែលទាក់ទងនឹងបញ្ហាផ្លូវដង្ហើម និង ត្រូវពាក់ម៉ាសការពារផងដែរ។ គ្មានអ្នកណាអាចទាយទុកមុនឡើយថា បញ្ហានេះនឹងបន្តរយៈពេលយូរប៉ុណ្ណា ប៉ុន្តែក្រុមអ្នកពន្លត់អគ្គិភ័យក៏កំពុងតែព្យាយាមយ៉ាងស្វិតស្វាញ ដើម្បីគ្រប់គ្រងស្ថានការ។

គួរបញ្ជាក់ដែរថា ផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ និង មនុស្ស៤នាក់បានបាត់បង់ជីវិត៕

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម