Kylie លក់ភាគហ៊ុន៥១% ដល់ក្រុមហ៊ុនគ្រឿងសម្អាងយក្សមួយ ក្នុងទឹកប្រាក់ ៦០០ លានដុល្លារ
អ្នកជំនួញវ័យក្មេង Kylie បានលក់ភាគហ៊ុនអស់ ៥១% ហើយ
អាមេរិក៖ តារាសម្តែងវ័យក្មេង និង ជាស្ថាបនិកក្រុមហ៊ុន Kylie Jenner បានក្លាយជាសេដ្ឋីនីវ័យក្មេងដោយទទួលបានការគាំទ្រលើសពីការរំពឹងទុក ក្រោយចាប់ផ្តើមមុខជំនួញគ្រឿងសម្អាងកាលពីឆ្នាំ២០១៥។ មុខជំនួញនេះដែរចាប់ផ្តើមដំបូងពីការលក់ក្រែមលាបមាត់រហូតដល់វិវឌ្ឍដល់ការលក់គ្រឿងតុបតែងមុខ និង ផលិតផលថែរក្សាសម្រស់ដោយកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Kylie អាចរកប្រាក់ចំណូលពីការលក់ផលិតសរុបប្រមាណ ៣៦០ លានដុល្លារ។
ទោះបីមានអាយុត្រឹម២២ឆ្នាំក្តី តែ Kylie មានសមត្ថភាព អាចបង្កើតមុខរបរដោយខ្លួនឯងរហូតទទួលបានជោគជ័យដល់សព្វថ្ងៃ។ ប៉ុន្តែក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Coty ដែលជាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំ និង មានឈ្មោះជាងគេនៅអាមេរិក បានចំណាយទឹកប្រាក់ចំនួន ៦០០ លានដុល្លារ ដើម្បីក្លាយជាម្ចាស់ភាគហ៊ុន៥១% ក្នុងក្រុមហ៊ុន Kylie ហើយដំណឹងនេះ ក៏បានប្រកាសជាផ្លូវការ កាលពីថ្ងៃចន្ទម្សិលមិញនេះផងដែរ៕
ប្រភព៖ aljazzeera
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍