Connect with us

មិនត្រឹមតែមានសំណាងនោះទេ ប៉ុន្តែ នាយ ចយ ត្រូវបានភរិយា Surprise មុនថ្ងៃពិសេសមកដល់ថែមទៀត

ភរិយា នាយ ចយ គិតថា ទោះប្តីរបស់គាត់ទៅជាយ៉ាងនោះ ក៏នៅតែស្រឡាញ់

ភ្នំពេញ៖ នេះជាក្តីស្រឡាញ់ចិត្តនិងចិត្ត មិនគិតមាសប្រាក់ ភិរយា នាយ ចយ ដែលមានសម្រស់ស្រស់សោភា តែស្រឡាញ់ស្វាមីមិនគិតលើរូបសម្រស់ ទ្រព្យសម្បតិ្ត សុខចិត្តរស់នៅក្នុងភាពសាមញ្ញ ឱ្យតែមានក្តីសុខ។ ទាំងនេះហើយ បានធ្វើឱ្យមហាជនជាច្រើន មានចិត្តស្ញើចសរសើរដល់ នាយ ចយ ដែលជាតារាសម្តែងម្នាក់ មានសម្រស់មិនស្រស់ស្អាត តែមានសំណាងបានភរិយាស្អាត ចេះយល់ចិត្តថែមទៀត។

ថ្មីៗនេះភរិយារបស់តារាកំប្លែង នាយ ចយ បានធ្វើរឿងមួយដល់ស្វាមីដោយមិនដឹងខ្លួន ក្រោយពីស្វាមី ត្រឡប់មកពីសម្តែងវិញ ស្រាប់តែភរិយា របស់តារាសម្តែងម្នាក់នេះ ក៏បានធ្វើរឿង ហើយក៏សុំទោសស្វាមីជាមុនដែរ ដោយបានប្រាប់ទៅកាន់ស្វាមីថា៖ “ប្រពន្ធមិនមានអ្វីធ្វើឱ្យធំដុំដូចគេនោះទេ ព្រោះតែអូនគ្មានលុយ ប៉ុន្តែអូនបានឱ្យកាដូមួយដ៏ធំមួយជូនបងហើយ គឺកូនសំណព្វ “ភិច ណាឃីន” ដែលជាកាដូដំបូងដែលអូនជូនបង”។

គ្រាន់តែប្រិយមិត្តបានអានចប់ហើយ ធ្វើឱ្យប្រិយមិត្តជាច្រើន ពិតជារំភើបចិត្តជំនួស នាយ ចយ ខ្លាំងណាស់ ដែលមានប្រពន្ធស្រឡាញ់បែបនេះ។ នាយ ចយ ជាតារាកំប្លែងម្នាក់ ដែលតែងតែធ្វើឱ្យប្រិយមិត្តសើចសប្បាយរីករាយ ហើយពេលនេះ នាយ ចយ ក៏កំពុងតែទទួលបានការកត់សម្គាល់ពីសំណាក់ប្រិយមិត្ត ដោយសង្កេតឃើញថា នាយ ចយ កំពុងតែជោគជ័យទាំងការងារសម្តែង និងការងាររាជការ។ នេះជាក្តីសុខមួយបន្ថែមទៀតសម្រាប់គ្រួសាររបស់ នាយ ចយ ផងដែរ។

ភរិយា របស់នាយ ចយ បានបញ្ជាក់ថា ថ្ងៃខួបកំណើតរបស់ស្វាមីគាត់ គឺនៅថ្ងៃស្អែក ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ តែអ្នកនាង ចង់ Surprise ស្វាមីរបស់ខ្លួនមុនថ្ងៃ ទោះជាមិនមែនថ្ងៃខួបណើតរបស់គាត់ក៏ដោយ។ អ្នកទាំងពីរ ពិតជាសប្បាយរីករាយយ៉ាងក្រៃលែង ហើយក៏អរគុណដល់ប្រិយមិត្តទាំងអស់គ្នា ដែលបានបន្តគាំទ្រដល់គាត់ និងស្វាមី៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម