Connect with us

លោក Robert Moreno និយាយពាក្យលាទៅកាន់កីឡាករអេស្ប៉ាញទាំងទឹកភ្នែក

អេស៉្បាញ៖ លោក Robert Moreno នឹងចុះចេញពីតំណែងដើម្បីឱ្យលោក Luis Enrique ចូលធ្វើការជំនួសវិញ បន្ទាប់ពីបានលាឈប់កាលពីខែមិថុនា ដោយសារហេតុផលផ្ទាល់ខ្លួន។

Moreno បាននិយាយនៅក្នុងខែកញ្ញាថា “ខ្ញុំនឹងអែបទៅម្ខាង” ប្រសិនបើ Luis Enrique ចង់ត្រលប់មកដឹកនាំអេស្ប៉ាញវិញ។ ស្របពេលនេះដែរ លោក Luis Enrique ត្រូវបានគេរាយការណ៍ថា នឹងដើរតួនាទីជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ សម្រាប់យូរ៉ូឆ្នាំ ២០២០ ។

យោងតាមកាសែត Cope បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) បានទាក់ទងជាមួយលោក Luis Enrique ជុំវិញការទទួលបន្ទុកសម្រាប់ការប្រកួត Euro ២០២០ រដូវក្តៅខាងមុខនេះ។ របាយការណ៍ដដែល ក៏បានបញ្ជាក់ផងដែរថា លោក Luis Enrique ប្រហែលជាបានយល់ព្រមវិលត្រឡប់ទៅដឹកនាំក្រុមគោជល់ បន្ទាប់ពីការពិភាក្សាហើយ។ RFEF អាចនឹងប្រកាសពីការតែងតាំងរបស់គាត់នៅថ្ងៃស្អែក ឬពីរថ្ងៃខាងមុខ៕

    Loading...

    ពេញនិយម