Connect with us

ខ្សែប្រយុទ្ធអ៊ីតាលីម្នាក់ថា ក្រុមខ្លួនអាចនឹងឈ្នះពាន Euro 2020

អ៊ីតាលី៖ កីឡាករ Ciro Immobile ជឿជាក់ថា អ៊ីតាលីអាចឈ្នះអ្វីៗនៅរដូវក្តៅឆ្នាំក្រោយនៅ Euro 2020 បន្ទាប់ពីក្រុមពួកគេទទួលបានជ័យជម្នះ ១០លើក ក្នុងចំណោម ១០ប្រកួតនៃវគ្គជម្រុះ។

ខ្សែប្រយុទ្ធរបស់ក្លិប Lazio បានរកគ្រាប់បាល់បញ្ចូលទីសម្រាប់ជ័យជម្នះ ៩-១ របស់ពួកគេលើក្រុមអាមេនី ដោយបានបង្កើតកំណត់ត្រាឈ្នះ ១០០ភាគរយ នៅ Euro ឆ្នាំ ២០២០ ក្នុងពូល J ។

លោក បានប្រាប់កាសែត Rai Sport  ថា៖ «ខ្ញុំពិតជារីករាយណាស់ ដែលយើងបានធ្វើដំណើរដ៏អស្ចារ្យ ហើយអ្នកគាំទ្របានផ្តល់ការលើកទឹកចិត្តបន្ថែមទៀតដល់យើង។ ខ្ញុំសង្ឃឹមថា ពួកគេនឹងរក្សាកំណត់ត្រានេះនៅអឺរ៉ូ ។ យើងចង់ដឹង ចង់ឃើញតើក្រុមណាដែលស្ថិតក្នុងពូលជាមួយគ្នា។ យើងជាក្រុមដ៏អស្ចារ្យ យើងមានជំនឿ គុណភាព និងអ្វីគ្រប់យ៉ាងដែលត្រូវធ្វើ»៕

    Loading...

    ពេញនិយម