Connect with us

បិទសាលារៀននៅទូទាំងភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី ដោយសារភ្លើងឆេះព្រៃ

ជូនពរអូស្ត្រាលី ឆ្លងផុតគ្រោះដ៏អាក្រក់មួយនេះឆាប់ៗ

ស៊ីដនី៖ សាលារៀនច្រើនជាង ១០០ នៅប៉ែកអាគ្នេយ៍ នៃប្រទេសអូស្ត្រាលី ត្រូវបានបិទទ្វារនៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរ បានប្រកាសដល់ប្រជាជន មានការប្រុងប្រយ័ត្នខ្ពស់ នៅតំបន់ដែលទទួលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ និងត្រូវជម្លៀសចេញពីលំនៅឋាន ស្របពេលកម្ដៅសីតុណ្ហភាពបានកើនឡើង។

យ៉ាងហោចណាស់ មនុស្ស ៤នាក់បានស្លាប់ និងផ្ទះជាង ៣០០ខ្នងត្រូវបានបំផ្លាញ។ ផ្ទៃដីជាង ១លានហិកតា រងការប៉ះពាល់ដោយសារភ្លើងឆេះព្រៃនៅអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

អាជ្ញាធរ នៅថ្ងៃពុធនេះ បានប្រកាសភាពអាសន្ន ដោយដាក់ស្ថានភាពក្នុងកម្រិតគ្រោះថ្នាក់បំផុត នៅពេលដែលសីតុណ្ហភាព កើនដល់ ៤២អង្សាសេ និងមានខ្យល់បក់ខ្លាំង។ សេចក្ដីប្រកាសនេះ មានន័យថា បើមានភ្លើងឆេះ ក្រុមពន្លត់អគ្គិភ័យ មិនអាចធ្វើអន្តរាគមន៍បានទាន់ពេលវេលាឡើយ ដោយសារតែបញ្ហាអាកាសធាតុ។

គួររំឭកថា កាលពីម្សិលមិញ ទីក្រុងស៊ីដនី នៅអូស្ត្រាលី បានកើតមានផ្សែងពុលខ្មួលខ្មាញ់ ដែលបានបង្កឡើងដោយសារភ្លើងឆេះព្រៃ នៅក្បែរៗនោះ។ អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាជន នៅក្នុងផ្ទះ និងជៀសវាងចេញក្រៅ បើពុំចាំបាច់៕

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម