ក្រោយចាញ់ហុងកុង លោក Felix និយាយពីការប្រកួត និងការផ្ដល់កាតក្រហមដល់ សឿយ វិសាល
ហុងកុង៖ លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឆ្លើយតបនឹងសំណួរក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតរវាង ក្រុមម្ចាស់ផ្ទះហុងកុង និងក្រុមគោលព្រៃ ដែលបញ្ចប់ដោយលទ្ធផល ២-០ ដោយខ្សែការពារ សឿយ វិសាល បានទទួលកាតលឿង ២ដង ស្មើនឹងកាតក្រហម ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Qualification Round 2 នៅកីឡដ្ឋានហុងកុង កាលពីម្សិលមិញ។
លោក Felix បាននិយាយថា៖ ” ថ្វីត្បិតយើងមិនអាចទទួលបានលទ្ធផលដែលយើងចង់បាន តែខ្ញុំពេញចិត្តនឹងរបៀបលេងរបស់កីឡាករ ដែលព្យាយាមលេងតាមទម្រង់ និងគ្រប់គ្រងបាល់។ ខ្ញុំមានអារម្មណ៍សោកស្ដាយ ដែលការខិតខំរបស់កីឡាករយើង មិនអាចទទួលបានលទ្ធផលដែលពួកគេសមទទួលបាន ព្រោះការប្រឹងប្រែងរបស់ពួកគេ”។
ពាក់ព័ន្ធនឹងការផ្ដល់កាតក្រហមដល់ សឿយ វិសាល លោក Felix បានឱ្យដឹងទៀតថា៖ “ខ្ញុំយល់ថា អាជ្ញាកណ្ដាល បានទទួលរងសម្ពាធយ៉ាងខ្លាំង។ ខ្ញុំមិនអាចនិយាយបានទេថា កាតក្រហមនេះ គឺជាកំហុស”៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍