កាន់តែក្តៅហើយ! នគរបាល នឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅទីតាំងសេវាកម្សាន្ត សណ្ឋាគារ និងផ្ទះសំណាក់ជាង ១០០០ នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីការដាក់ចេញនូវប្រតិបត្តិការ ទ្រង់ទ្រាយធំ លើការចុះបង្រ្កាបបទល្មើសគ្រឿងញៀន ដោយក្នុងនោះ នឹងផ្តោតសំខាន់ទៅលើ គ្រប់ទីតាំងសេវាកម្សាន្ត សណ្ឋាគារ និង ផ្ទះសំណាក់នានា ។
តាមរយៈប្រព័ន្ធផ្សព្វផ្សាយ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសដាក់ចេញប្រតិបត្តិការលើការចុះបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមទីតាំងសេវាកំសាន្ដ សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ដ និង កន្លែងសប្បាយនានានៅទូទាំងរាជធានីភ្នំពេញ ដែលមានរហូតដល់ជាង១,០០០ទីតាំង ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់ថា ប្រតិបត្តិការទ្រង់ទ្រាយធំរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ គឺជាយុទ្ធនាការដ៏ក្ដៅគគុក និង យ៉ាងដាច់ណាត់ តាមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ព្រមទាំងជាការអនុវត្តវិធានការច្បាប់ ដែលបានដាក់ចេញលើការបង្ក្រាបបទល្មើសមួយនេះ ។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាល បានអោយដឹងថា ទីតាំងអាជីវកម្មកំសាន្ដ មានចំនួន ១,១៦៨កន្លែង នៅទូទាំងរាជធានីភ្នំពេញ ដែលជាទីតាំងសេវាកម្មកំសាន្ដ សណ្ឋាគារ ផ្ទះសំណាក់ និង កន្លែងសប្បាយផ្សេងៗ ។ ក្នុងនោះដែរ ម្ចាស់ទីតាំង បានធ្វើកិច្ចសន្យាចំនួន រួចហើយ មានចំនួន ១៦៥ទីតាំង ហើយសម្រាប់ទីតាំងនៅសល់ នឹងគ្រោងឈានទៅបញ្ចប់ការធ្វើ កិច្ចសន្យា ឲ្យគ្រប់ចំនួនត្រឹម ថ្ងៃទី០៧ ខែកញ្ញា ។
យោងតាមកិច្ចសន្យា ដែលម្ចាស់ទីតាំងសេវាកំសាន្ដនានាធ្វើឡើង បានបញ្ជាក់ថា នឹងមិនអនុញ្ញាតឲ្យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ។ ម្ចាស់ទីតាំង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និង រាយការណ៍ជាបន្ទាន់ ក្នុងករណីសង្ស័យមានការផលិត ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងអាជីវកម្មររបស់ខ្លួន ។ ក្រៅពីនេះ ត្រូវអនុវត្តតាមកិច្ចសន្យាដែលបានសន្យា ជាមួយអាជ្ញាធរមានសមត្ថកិច្ច ពេលសុំបើកអាជីវកម្មរបស់ខ្លួន ។
ក្នុងករណីពួកគេមិនអនុវត្តតាមកិច្ចសន្យានេះ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងបិទអាជីវកម្មទាំងស្រុង ព្រមទាំងទទួលខុសត្រូវចំពោះមុខច្បាប់ ស្ដីពីបទល្មើសគ្រឿងញៀន។ បើយោងតាមរបាយការណ៍ បានអោយដឹងថា ដើមខែមករា រហូតដើមខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មសគ្រឿងញៀនខុសច្បាប់ ចំនួន១,២៥០ករណី ឃាត់ខ្លួនបានជនល្មើស ២,៣៧២នាក់ ក្នុងនោះ ករណីជួញដូរគ្រឿងញៀន មាន ចំនួន ៦១០ ករណី ឃាត់ខ្លួនបាន ១,១៧៥នាក់ និង ប្រើប្រាស់គ្រឿងញៀន៦៤០ករណី ឃាត់ខ្លួន១,១៩៧នាក់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍