Connect with us

លោក Mourinho  កំពុងពិភាក្សាជាមួយ  Spurs ក្រោយក្លិបបណ្ដេញ លោក Pochettino

អង់គ្លេស៖ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និង Chelsea លោក Jose Mourinho កំពុងពិភាក្សាចូលខ្លួនជំនួស លោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Tottenham។

លោក Pochettino អាយុ ៤៧ ឆ្នាំត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់ Spurs ប៉ុន្មានម៉ោងមុននេះ បន្ទាប់ពីទទួលបន្ទុកដឹកនាំក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍ អស់រយៈពេល ៥ឆ្នាំ។ បុរសអាហ្សង់ទីន បានដឹកនាំ Spurs ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន ដែលពួកគេចាញ់ Liverpool ។

ភ្លាមៗក្រោយការបណ្តេញចេញ ក៏មានពាក្យចរចាមអារ៉ាមថា លោក Mourinho ពិតជាចង់ធ្វើជាអ្នកដឹកនាំនៅ White Hart Lane ហើយប្រសិនបើកិច្ចពិភាក្សារវាងក្លិប និងអ្នកតំណាងរបស់លោកត្រូវបានបញ្ចប់ដោយជោគជ័យ ការប្រកាសអាចនឹងត្រូវធ្វើឡើងភ្លាមៗនៅព្រឹកថ្ងៃពុធនៅចក្រភពអង់គ្លេស។

មន្ត្រីមួយចំនួននៅឯក្លិបមាន់ខ្នាយមាស កំពុងតែមានទំនុកចិត្តកាន់តែខ្លាំងឡើងដែលលោក Mourinho អាចនឹងត្រូវបានបង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃព្រហស្បតិ៍នេះ ប្រសិនបើការចរចារដំណើរការទៅបានល្អ៕

 

    Loading...

    ពេញនិយម