ក្រុមជម្រើសជាតិរបស់ Bale និង Ramsey បានឡើងទៅយូរ៉ូឆ្នាំ២០២០
បរទេស៖ ក្រុមជម្រើសជាតិវេលស៍ បានធានាកៅអីសម្រាប់ការប្រកួតជម្រុះយូរ៉ូឆ្នាំ២០២០ ហើយ ខណៈ Aaron Ramsey វិលត្រឡប់ទៅជួយក្រុមវិញ ដោយរកបាន ២ គ្រាប់ក្នុងជ័យជម្នះ ២-០ លើហុងគ្រី។
Ramsey បានចាប់ផ្តើមជាលើកដំបូងនៅក្នុងយុទ្ធនាការនេះ ដែលរកគ្រាប់បាល់នាំមុខគូប្រកួតក្នុងតង់ទី១ ពីការបោះបាល់របស់ Gareth Bale ដែលជំរុញបរិយាកាសរីករាយនៅឯពហុកីឡដ្ឋាន Cardiff City។ ការសង្គ្រោះបាល់ ២លើកពីអ្នកចាំទី Wayne Hennessey បានធ្វើឱ្យហុងគ្រីនៅមានសង្ឃឹមតាមបានស្មើ។ តែអ្វីៗត្រូវប្រែប្រួលអស់ ក្រោយពេលចូលលេងតង់ទី២ បានត្រឹមតែ១នាទី Ramsey ក៏បានបន្ថែម ១គ្រាប់ទៀត រហូតដល់បិទការប្រកួតតែម្ដង។
ការប្រកួតជើងឯកអ៊ឺរ៉ុបនារដូវក្តៅខាងមុខនេះ គឺជាព្រឹត្តិការណ៍ធំលើកទី២ របស់វេលស៍ ដែលជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់សម្រាប់ប្រទេសមួយ ខកខានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗអស់រយៈពេល ៥៨ ឆ្នាំចាប់តាំងពី World Cup ឆ្នាំ១៩៥៨ និងនៅ Euro 2016៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍