Connect with us

លោក លៀក លីដា សុខចិត្តចំណាយដើមទុនរហូតដល់ ៤០មុឺនដុល្លារ ព្រោះតែចង់លើកស្ទួយវិស័យភាពយន្តនៅកម្ពុជា

ដើម្បីភាពយន្តនៅកម្ពុជា អស់ប៉ុន្មានក៏គាត់មិនស្តាយដែរ

ភ្នំពេញ៖ ផលិតករដឹកនាំរឿងដ៏ល្បីរបស់ប្រទេសកម្ពុជា លោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD Picture ក្នុងពេលនេះលោកបានបង្ហាញនៅខ្សែភាពយន្តខ្នាតធំដែលមានចំណងជើងថា «នាឡិកាដាស់វិញ្ញាណ» នេះជាភាពយន្តដំបូងដែលលោកចំណាយទុនអស់រហូតដល់ ៤០ម៉ឺនដុល្លារ ក្នុងការផលិតនៅខ្សែភាពយន្តខ្នាតធំមួយនេះសម្រាប់ចាក់បញ្ចាំងនៅក្នុងស្រុក និងក្រៅស្រុក។

នៅក្នុងពិធីសន្នីសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្មីៗនេះ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture លោកបានបញ្ជាក់ថា “នេះជាខ្សែភាពយន្តខ្នាតធំដំបូងដែលលោកហ៊ានចំណាយដើមទុនអស់ជាច្រើនក្នុងការផលិតនៅភាពយន្តរឿង “នាឡិកាដាស់វិញ្ញាណ” ដែលចំណាយរហូតដល់ ៤០មុឺនដុល្លារ សម្រាប់ការថតវិញគឺប្រើរយៈពេលមួយឆ្នាំ មិនត្រឹមតែប៉ុណ្ណឹងនោះទេចំពោះតួអង្គសុទ្ធសឹងតែជាតួអង្គល្បីៗ ទាំងតារាសម្តែងកម្ពុជា និងតារាសម្តែងអន្តរជាតិផងដែរ។ សម្រាប់ថ្ងៃសម្ពោធនៅខ្សែភាពយន្តខ្នាតធំនេះ លោកបានប្រាប់ថា នេះគ្រាន់តែយើងបង្ហាញនៅឈុតខ្លីៗតែប៉ុណ្ណោះ ដែលលាយឡំជាមួយភាពអាថ៌កំបាំង ភ័យខ្លាច មិនចាញ់ភាពយន្តបរទេសនោះប៉ុន្មាននោះឡើយ។

ផលិតករដឹកនាំរឿង លោក លៀក លីដា បានបន្ថែមថា “លោកចំណាយដើមទុនជាច្រើននេះគឺចង់ឱ្យភាពយន្តមួយនេះស្របតាមស្តង់ដាភាពយន្តអន្តរជាតិ ដែលផលិតករខ្មែរជាអ្នកដឹកនាំសម្តែង ដែលចាប់ដៃគូជាអ្នកផលិតករដឹកនាំសម្តែងមកពីប្រទេសភីលីពីនផងដែរ។ “នាឡិកា ដាស់វិញ្ញាណ” ជាខ្សែភាពយន្តខ្នាតធំដែលចំណាយទឹកប្រាក់រហូតដល់ ៤០មុឺនដុល្លារ គ្រោងនឹងដាក់បញ្ចំងជាផ្លូវការហើយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ មានបញ្ចាំងនៅគ្រប់រោងភាពយន្តទូទាំងប្រទេសកម្ពុជា ហើយលោក លៀក លីដា បានបញ្ជាក់បន្តថា លោកគ្រោងនឹងយកភាពយន្តដ៏ល្បីមួយនេះ ទៅបញ្ចាំងនៅក្រៅប្រទេសផងដែរពិសេសក្នុងបណ្តាលប្រទេសអាស៊ានដែលមានប្រទេសមួយចំនួនដូចជា៖ ថៃ វៀតណាម ឡាវ សិង្ហបុរី ភូមា និង ហ្វីលីពីន។ លោក លៀក លីដា នឹងសង្ឃឹមយ៉ាងមោះមុតថា ខ្សែភាពយន្តមួយនេះប្រាកដជាទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាជាតិ និង អន្តរជាតិ ចំពោះស្នាដៃក្នុងការផលិតរបស់ផលិតករខ្មែរ៕

លោក លៀក លីដា

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម