Connect with us

លោក Luis Enrique ត្រលប់ទៅដឹកនាំក្រុមអេស្ប៉ាញវិញ បន្ទាប់ពីមរណភាពរបស់កូនស្រី

អេស៉្បាញ៖ លោក Luis Enrique បានត្រលប់មកកាន់តំណែងជាគ្រូបង្គោលនៃក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពីកូនស្រីរបស់លោក ទទួលមរណភាពកាលពីខែសីហា។

គ្រូបង្គោលរូបនេះ បានបាត់មុខពីការដឹកនាំក្រុមអេស្ប៉ាញ តាំងពីខែមីនា ហើយលាលែងជាផ្លូវការ កាលពីខែមិថុនា ក្រោមមូលហេតុផ្ទាល់ខ្លួន ដែលនាំឱ្យលោក Robert Moreno ឡើងកាន់តំណែងគ្រូបង្គោលជាផ្លូវការតាំងពីពេលនោះមក។ លោក Moreno ដែលធ្លាប់ធ្វើការនៅ Enrique នៅ Roma, Celta Vigo និង Barcelona បាននិយាយថា គាត់នឹង “ដើរចេញ” ប្រសិនបើ Enrique ចង់វិលត្រឡប់មកវិញ។

នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales បាននិយាយថា៖ « អ្នករាល់គ្នាដឹងថា ប្រសិនបើ Luis Enrique ចង់ត្រលប់មកវិញ ទ្វារបើកចំហជានិច្ចសម្រាប់គាត់។ Luis Enrique នឹងបន្តទៅកាតា World Cup [នៅឆ្នាំ ២០២២] ជាមួយពួកយើង » ៕

    Loading...

    ពេញនិយម