Connect with us

ក្រសួង ណែនាំឱ្យផ្អាកការផឹកគ្រឿងស្រវឹង និងការកម្សាន្ត នៅថ្ងៃទី២០ខែវិច្ឆិកានេះ

សូមជ្រាប!

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់ម្ចាស់គ្រប់គ្រងអាជីវកម្មខារ៉ាអូខេ ឌីស្កូតែក រង្គសាល និងបៀរហ្គាឌិន ព្រមទាំងភោជនីយដ្ឋាន និងអាហារដ្ឋាន នៅទូទាំងរាជធានី ខេត្ត ត្រូវផ្អាកសកម្មភាពកម្សាន្ត និងសេពគ្រឿងស្រវឹងរយៈពេលមួយថ្ងៃ នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សារាចរណែនាំរបស់ក្រសួងទេសចរណ៍ បានធ្វើឡើងដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសុគតិ នៅថ្ងៃចន្ទ ទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម