Connect with us

ក្ដៅៗ! Spurs តែងតាំងលោក Jose ជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប

អង់គ្លេស៖ លោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Tottenham Hotspur ជំនួសកន្លែងលោក Mauricio Pochettino ដែលត្រូវបានបណ្តេញចេញពីកាលពីថ្ងៃអង្គារ។

អតីតគ្រូបង្វឹក Chelsea និង Manchester United លោក Mourinho បានចុះកុងត្រារហូតដល់ដំណាច់រដូវកាល ២០២២-២៣ ហើយបុរសព័រទុយហ្កាល់វ័យ ៥៦ ឆ្នាំរូបនេះ បាននិយាយថា៖ « គុណភាពទាំងក្នុងក្រុម និងថ្នាលយុវជន គឺធ្វើឱ្យខ្ញុំរំភើប។ ការធ្វើការជាមួយកីឡាករទាំងនេះ គឺជាអ្វីដែលបានទាក់ទាញខ្ញុំ» ។

ប្រធានក្លិប Spurs លោក Daniel Levy បាននិយាយថា៖“ ជាមួយលោក Jose គឺយើងមានអ្នកគ្រប់គ្រងម្នាក់ដែលទទួលបានជោគជ័យបំផុតក្នុងវិស័យបាល់ទាត់ ” ។

គួរបញ្ជាក់ផងដែរថា លោក Jose ធ្លាប់បានឈ្នះពានរង្វាន់ Premier League ចំនួន ៣ដង និង FA Cup មួយដង នៅឯក្លិប Chelsea ខណៈពេលដែលគាត់បានឈ្នះពានរង្វាន់ Europa League និង Carabao Cup ជាមួយក្រុម Manchester United ៕

    Loading...

    ពេញនិយម