Connect with us

ហាងលក់ទំនិញមួយរបស់ Taobao ត្រូវដកចេញពីគេហទំព័រ ដោយសារអ្នកបង្ហាញម៉ូតមុខដូច Jack Ma

មើលស្រួលបួលណា ប្រយ័ត្នច្រឡំ Jack Ma

ប្រទេសចិន៖ ក្រៅពីប្រព័ន្ធលក់ទំនិញអនឡាញយក្ស Alibaba ក៏មានមនុស្សមួយចំនួនធំ មានការពេញនិយមជាវទំនិញពីគេហទំព័រ Taobao ដែរ។ ប៉ុន្តែថ្មីៗនេះ ហាងមួយដែលមានឈ្មោះ “Huateng Legendary Flagship Store” ត្រូវបានបិទដោយសារអ្នកបង្ហាញម៉ូតផលិតផល មានមុខមាត់ដូចមហាសេដ្ឋី Jack Ma ដោយអ្នកទាំង២ ពិតជាមានមុខមាត់ដូចគ្នា ស្ទើរបែងចែកមិនដឹង រហូតដល់មានអ្នកខ្លះចំអន់ Jack Ma ថា បានប្តូរអាជីពធ្វើជាអ្នកបង្ហាញម៉ូតវិញ។

បុរសដែលជាម្ចាស់ហាងនោះ ត្រូវបានដឹងថាគឺជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent ដែលបានព្យាយាមប្រកួតប្រជែងជាមួយ Jack Ma ជារៀងរាល់ឆ្នាំ ដើម្បីដណ្តើមងារជាបុរសមានទ្រព្យបំផុតរបស់ចិន។

គួរបញ្ជាក់ដែរថា អ្នកបង្ហាញម៉ូតដែលមានមុខមាត់ដូច Jack Ma ធ្លាប់ជាអ្នកលក់ផ្សិតនៅតាមដងផ្លូវ និង ជាសន្តិសុខយាមនៅក្នុងភូមិ៕

ប្រភព៖ shanghaiist

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម