Connect with us

កាន់តែក្តៅហើយ ពេជ្រ សោភា ប៉ះទង្គិចឆាតជាមួយមិត្តភ័ក្តិ រឿងមិត្តភ័ក្តិស្រឡាញ់ស្វាមីរបស់ខ្លួន

ចុមលើកនេះ ពេជ្រ សោភា ដាក់ចំៗតែម្តង

ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ប្រិយមិត្តប្រាកដជាបានដឹងថា អ្នកនាង ពេជ្រ សោភា ជិតចូលរោងការជាមួយតារាសម្តែងដ៏ស្រស់សង្ហា លោក ឈឹម សក្កដា ដែលជាតារាសម្តែងប្រុសមួយដួង ដែលកំពុងតែមានឈ្មោះបោះសំឡេង នៅក្នុងវិស័យសិល្បៈ។

ប៉ុន្តែនៅប៉ុន្មានម៉ោងមុននេះ អ្នកនាង ពេជ្រ សោភា បានទម្លាយរូបថតឆាតជាមួយមិត្តភ័ក្តិរបស់ខ្លួន ដែលមានស្វាមីនៅក្នុងរូបថតនោះផងដែរ ដោយអ្នកនាង ពេជ្រ សោភា បាននិយាយថា “ហេតុអីចាំបាច់បិទមុខម្នាក់នោះ? មិត្តភ័ក្តិឯងចង់បញ្ឈឺខ្ញុំដល់ថ្នាក់ហ្នឹងផង ឯងយកគាត់ចុះ ខ្ញុំមិនអីទេ”។ តែយ៉ាងណាមិញ សូមប្រិយមិត្តកុំយល់ច្រឡំនេះ គ្រាន់តែជា MV បទចម្រៀងថ្មីរបស់អ្នកនាង ពេជ្រ សោភា តែប៉ុណ្ណោះ”។

អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបថតឆាតនេះ ធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន មានការយល់ច្រឡំជាច្រើននាក់ ស្មានថាអ្នកនាង មានរឿងអ្វីកើតឡើងទៀតទៅហើយ ព្រោះឃើញអ្នកនាង កំពុងតែមានភាពផ្អែមល្ហែមជាមួយអនាគតស្វាមី ក្រោយអ្នកនាង ពេជ្រ សោភា ប្រកាសនឹងចូលរោងការ នៅក្នុងពេលឆាប់ៗនេះ ជាមួយតួសម្តែងលោក ឈឹម សក្កដា។

MV ថ្មីរបស់អ្នកនាង ពេជ្រ សោភា មានចំណងជើងថា “ប្រពន្ធមិនល្អ” ជាបទចម្រៀងថ្មីរបស់អ្នកនាង ដែលចេញក្នុងពេលថ្មីៗនេះ ហើយក៏ទទួលបានការគាំទ្រជាច្រើនពីសំណាក់ហ្វេនរបស់អ្នកនាងផងដែរ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម