មិនគួរបែបនេះសោះ! វេបសាយដើរលេងមួយ ប្រាប់មិនឱ្យទេសចរ មកលេងអង្គរវត្ត
សូមទូតអាមេរិក ជួយពិនិត្យមើលផង
បរទេស៖ ថ្មីៗនេះ របាយការណ៍មួយដែលមានឈ្មោះថា បញ្ជី “No Go” ឆ្នាំ២០២០ របស់វេបសាយ Fodor’sដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់ឱ្យភ្ញៀវទេសចរ កុំមកកម្សាន្តនៅរមណីយដ្ឋានអង្គរ។ របាយការណ៍នេះ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ឡើយ តែបានលើកឡើងជារួមថា តំបន់ទេសចរណ៍ចំនួន ១៣ មិនគួរទៅលេងកម្សាន្តនោះទេ ព្រោះតែកត្តាសីលធម៌ បរិស្ថាន នយោបាយ ជាដើម។
អ្វីដែលមិននឹកស្មានដល់នោះគឺ របាយការណ៍នេះ បានលើកឡើងថា តំបន់អង្គរវត្ត របស់កម្ពុជា រួមទាំងកោះបាលី របស់ឥណ្ឌូណេស៊ី ទទួលបានភ្ញៀវទេសចរច្រើនពេកហើយ ដែលត្រូវដាក់បញ្ជូលក្នុងប្រភេទ “ទីកន្លែងដែលមិនត្រូវការអ្នក”។
ក្រៅពីនោះ របាយការណ៍នេះ ក៏បានដាក់ តំបន់ភ្នំ Matterhorn នៅទ្វីបអឺរ៉ុប ជា “ទីកន្លែងដែលអាចសម្លាប់អ្នក” និង តំបន់ឧទ្យានជាតិ Galapagos នៅប្រទេសអេក្វាឌ័រ-កោះ Komodo នៅឥណ្ឌូណេស៊ី ជា “ទីកន្លែងដែលប្រមូលពន្ធខ្ពស់ពីភ្ញៀវទេសចរ” ។ ចំណែក ប្រទេសថៃ បានដាក់បញ្ចូលក្នុងប្រភេទ “ទីកន្លែងដែលធ្វើសកម្មភាពឃោរឃៅ និងធ្វើបាបសត្វដើម្បីការកម្សាន្ត”៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍