ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ
ពេលមានផ្ទៃពោះ ក្រៅពីចង់ឱ្យកូន និងខ្លួនឯងសុខភាពល្អ នៅមានក្ដីប្រាថ្នាធំមួយទៀត គឺមិនចង់ឱ្យពោះមានឡើងសង្វារ តែម៉ាក់ខ្លះ ព្រោះមិនបានថែទាំ និងយល់ដឹងពីវិធីការពារ ទើបបណ្ដាលឱ្យមានសង្វារក្រវេមក្រវាមពេញពោះ។
ដូចនេះយើងសូមហាមម៉ាក់ៗមួយចំនួន ធ្វើរឿងទាំងនេះ ចៀសវាងកើតសង្វារ៖
១- កុំភ្លេចលាបឡេ/ប្រេង
អ្នកនាង មាន សុភាវី បានឲ្យដឹងថា វិធីការពារកុំឱ្យបែកសង្វារពោះ គឺត្រូវលាបប្រេង ឬឡេនៅពោះតាំងពីទម្ងន់ដំបូងៗ។ ព្រោះថាកាលណាយើងតែងតែផ្ដល់សំណើមដល់កន្លែងនោះរហូតលើសលប់ ហើយពេលពោះចាប់ផ្ដើមធំ ស្បែកពោះក៏នៅតែមិនស្ងួត ដែលអាចការពារការលេចចេញស្នាមនោះមកបាន។ អ្នកម៉ាក់វ័យ ២៩ ឆ្នាំរូបនេះបានបន្តទៀតថា នាងមានកូន ២ ហើយតែគ្មានស្នាមសង្វារសូម្បីបន្តិច ព្រោះមិនដែលភ្លេចលាបឡេ ប្រេងដូង ឬប្រេងអូលីវឡើយ ហើយនៅប្រឹងផឹកទឹកឲ្យបានច្រើន ដើម្បីរក្សាជាតិទឹកពីក្នុងខ្លួនមកវិញ។
២- កុំភ្លេចម៉ាសបិតពោះ
«វិធីផ្ដល់សំណើមដល់ពោះដែលល្អបំផុត នោះគឺការប្រើម៉ាស ដែលរូបរាងរបស់វាគឺស្រដៀងម៉ាសបិទមុខយើងដែរ ហើយវាមានគុណសម្បត្តិច្រើនយ៉ាងជួយឲ្យពោះស និងជួយឱ្យស្បែកពោះរលោង។» នេះជាវិធីចែករំលែករបស់អ្នកនាង មាស រីតា។ ម៉ាក់ៗទើបមានកូនអាយុ ១ ខួប ៥ ខែបានបញ្ជាក់ទៀតថា ម៉ាសនោះអាចប្រើតាំងពីគភ៌បាន ៣-៤ ខែឡើង ហើយមួយសប្ដាហ៍ប្រើម្ដង រហូតដល់កើត អាចជួយបានយ៉ាងមានប្រសិទ្ធិភាព។
៣- មិនស្លៀកសម្លៀកបំពាក់វែងៗ
អ្នកនាង យ៉ន បរមី បានឱ្យដឹងថា ពោះកាន់តែធំកាន់តែរមាស់ ដូចនេះបើគេងគួរពាក់អាវខ្លីៗ ហើយខោក៏គួរស្លៀកសំយេះ ហើយចំហពោះឱ្យទំនេរ ក៏អាចគាត់បន្ថយសម្ពាធផ្សេងៗ និងមិនឱ្យរមាស់ពោះ។ មួយវិញទៀតពេលលាបឡេគួរទុកឱ្យស្ងួតសិន ដោយអាចយកកង្ហារមកផ្លុំ ចាំស្លៀកពាក់ ដើម្បីកុំឱ្យប្រឡាក់នាំឱ្យរមាស់លើសដើម។
៤- កុំស្លៀកតឹងៗ
បើតាមការបកស្រាយរបស់អ្នកនាង ភាព កញ្ចនា បានបញ្ជាក់ថា ការហាមស្លៀកខោតឹងៗពេក ព្រោះវាអាចបណ្ដាលឱ្យរមាស់ អេះ ហើយស្បែកត្រង់បរិវេណនោះចាប់ផ្ដើមស្ងួតទៅៗ ដែលធ្វើឱ្យសង្វារចាប់ផ្ដើមកើតឡើងភ្លាមៗដែរ។ អ្នករស់នៅទីក្រុងភ្នំពេញរូបនេះបានបន្ថែមទៀតថា ការស្លៀកខោចង្កេះកៅស៊ូក៏មិនល្អដែរ គួរតែស្លៀករ៉ូបរលុងៗ ទើបមានផាសុកភាពចំពោះស្បែក៕
ប្រភព៖ Hellokrupet

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍