Connect with us

Camila Cabello សារភាពថា នាងមានអារម្មណ៍ល្អជាមួយ Shawn Mendes តាំងពីឆ្នាំ២០១៥

ពីក្រាស់ក្លាយជាសង្សារ Camila ថាស្រឡាញ់ Mendes ខ្លាំងបើអាចលេបបាននាងនឹងលេបហើយ

អាមេរិក៖ ម្ចាស់បទចម្រៀងដ៏ល្បី Señorita គឺជាគូស្នេហ៍ដ៏សាកសមបំផុត ហើយអ្នកទាំង២ មិនមែនទើបតែស្គាល់គ្នា និង មានអារម្មណ៍ល្អជាមួយគ្នាឡើយ ការពិតអ្នកទាំង២ ធ្លាប់សហការការងារជាមួយគ្នាតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ តារាចម្រៀងស្រីវ័យ២២ឆ្នាំ Camila Cabello បានសារភាពត្រង់ៗថា នាងមានអារម្មណ៍ទៅលើ Shawn Mendes តាំងពីជួបគ្នាលើកដំបូង កាលពីឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែដោយសារតែកាលណោះ នាងនៅក្មេងពេក ចំណែកឯ Mendes ក៏រវល់ជាមួយការងារ ដូចនេះអ្នកទាំង២ មិនមានទំនាក់ទំនងស្នេហាជាមួយគ្នាឡើយ។

រហូតដល់ឆ្នាំ២០១៩ ខែមិថុនា អ្នកទាំង២ ក៏មានឱកាសសហការក្នុងបទ Señorita ម្តងទៀត ពេលនោះហើយដែល Camila បានសារភាពពីអារម្មណ៍របស់នាងប្រាប់ តារាចម្រៀងវ័យ២១ឆ្នាំ Mendes។ ក្រោយអ្នកទាំង២ ចាប់ផ្តើមមានទំនាក់ទំនងស្នេហា Camila បានបញ្ជាក់ពាក្យក្នុងចិត្តដល់អ្នកគាំទ្រថា៖ ”ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ការពិតខ្ញុំស្គាល់ Mendes ជាយូរមកហើយ នៅពេលដែលខ្ញុំនៅជាមួយគាត់ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅ ខ្ញុំពិតជាស្រឡាញ់គាត់ខ្លាំងណាស់”៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម