Connect with us

លោក Kongthap Peak និង កញ្ញា Bella Ranee ចូលរួមក្នុងពិធីបើកសម្ពោធរឿងភាគថ្មីរបស់ទូរទស្សន៍ដែលមានចំណងជើងថា “Dare To Love: ហ៊ានស្រឡាញ់”

តារាសម្តែងដ៏ល្បីរបស់ថៃ លោកKongthap Peak និងកញ្ញា Bella Ranee ចូលរួមពិធីបើកមហោស្រពទូរទស្សន៍ថ្មីមួយ នៅប្រទេសថៃ

ថៃ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាសម្តែងដ៏ល្បីស្រស់សង្ហា លោក Kongthap Peak និង កញ្ញា Bella Ranee បានចូលរួមកម្មវិធីសម្ពោធមហោស្រពទូរទស្សន៍ថ្មីមួយ នៅក្រុងបាងកក ប្រទេសថៃ។ បន្ទាប់ពីឃើញវត្តមានអ្នកទាំងពីរ ចូលរួមក្នុងកម្មវិធីនេះ មហាជនជាច្រើន បានចាប់អារម្មណ៍សម្រស់ដ៏ស្រស់សង្ហា និងស្រស់ស្អាតរបស់អ្នកទាំងពីរ អមជាមួយនឹងសម្លៀកបំពាក់ដែលមានពណ៌ត្រូវគ្នា ធ្វើឱ្យមហាជនចោមរោមមើលគ្រប់ៗគ្នា។

ទោះជាទំនាក់ទំនងរបស់អ្នកទាំងពីរ ទើបតែស្គាល់គ្នាដំបូងក៏ដោយ ក៏វាពិតជាអស្ចារ្យសម្រាប់ពួកគាត់ ហើយនេះជាលើកដំបូងសម្រាប់ពួកគេ ដែលទើបតែធ្វើការជាមួយគ្នា ប៉ុន្តែមើលទៅ លោក Kongthap Peak និង កញ្ញា Bella Ranee ហាក់បីដូចជាស្គាល់គ្នាជិតស្និទ្ធមែនទែន រួសរាយដាក់គ្នា ក្នុងនាមជាតារាសម្តែងដូចគ្នា។

តាមប្រភពព័ត៌មានបាន ឱ្យដឹងថា រឿងនេះ បានចាប់ផ្តើមថតឈុតខ្លះៗរួចមកហើយ ជាមួយនឹងការសម្តែងរបស់ កញ្ញា Bella Ranee និង កញ្ញា Pinky Savika ព្រមទាំងតារាសម្តែងដទៃទៀត។ ចំពោះរឿងនេះនិយាយអំពីស្នេហារវាង មេធាវីស្ត្រី ឆោមស្រស់ និងបុរសសង្ហាវ័យក្មេង។ រឿង “Dare To Love: ហ៊ានស្រឡាញ់” នេះរំពឹងថា នឹងធ្វើការចាក់ផ្សាយនៅឆ្នាំក្រោយ បន្ទាប់ពីបញ្ចប់ការថត៕

លោក Kongthap Peak

កញ្ញា Bella Ranee

កញ្ញា Pinky Savika

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម