Connect with us

ភ្លើងឆេះព្រៃនៅអូស្ត្រាលី បានសម្លាប់សត្វ Koalas ចំនួន ៣៥០ ក្បាល និងធ្វើឱ្យតំបន់ជាច្រើន កំពុងស្ថិតក្នុងគ្រោះថ្នាក់

អូស្ត្រាលីប្រកាសអាសន្នហើយ

អូស្រ្តាលី៖ ដូចទាំងអស់គ្នាដឹងហើយថា ប្រទេសអូស្រ្តាលី កំពុងជួបវិបត្តិភ្លើងឆេះព្រៃដ៏សន្ធូរសន្ធៅរហូតធ្វើឱ្យមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ ទៀតផង។ ករណីភ្លើងឆេះព្រៃនេះ បានចោទជាបញ្ហាយ៉ាងខ្លាំងដល់សត្វព្រៃ ដោយមកទល់ពេលនេះ យោងតាមសេចក្តីរាយការណ៍បានបញ្ជាក់ថាសត្វ Koalas បានបាត់បង់ជីវិតអស់ចំនួន ៣៥០ ក្បាល ដែលបច្ចុប្បន្ន Koalas នៅសល់ប្រមាណ ៥០០ ទៅ ៦០០ ក្បាលកំពុងត្រដរឱ្យមានការជួយសង្គ្រោះជាមួយនឹងសត្វព្រៃផ្សេងៗទៀតជាច្រើនផងដែរ។

យោងតាមប្រភពព័ត៌មានបានបញ្ជាក់ថា អូស្ត្រាលី បានប្រកាសអាសន្ននៃគ្រោះមហន្ថរាយនៅថ្ងៃនេះដោយ “តំបន់ទាំងអស់កំពុងស្ថិតក្នុងគ្រោះថ្នាក់ដោយសារសក្តានុពលភ្លើងឆេះព្រៃដែលក្រុមអ្នកពន្លត់អគ្គិសភ័យមិនអាចគ្រប់គ្រងបានឡើយ”៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម