កម្ពុជា ចុះត្រជាក់ដល់ ១៩អង្សា នៅពេលព្រឹកក្នុងរយៈពេល៧ថ្ងៃ
សូមថែទាំសុខភាពផង!
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២១ ដល់ ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជា នឹងមានសីតុណ្ហភាពត្រជាក់ដល់ ១៩-២១ អង្សាសេ នៅពេលព្រឹក នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
តាមការព្យាកររបស់ក្រសួង បានឱ្យដឹងថា បណ្ដាខេត្តនៅតំបន់វាលទំនាបភាគកណ្ដាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសាន នឹងមានធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមា ពី ១៩ ទៅ ២១ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ២៧ ទៅ ២៩ អង្សាសេ។ ចំណែក តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ ក្រសួងបន្តថា សីតុណ្ហភាពអប្បបរមា ពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី ២៩ ទៅ ៣១ អង្សាសេ។
ក្រសួងឱ្យដឹងផងដែរថា កម្ពុជា កំពុងរងឥទ្ធិពលមធ្យមនៃជ្រលងសម្ពាធខ្ពស់ ដែលបណ្ដាលឱ្យអាកាសធាតុចុះត្រជាក់យ៉ាងដូច្នេះ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍