Connect with us

តោះទៅកម្សាន្តរមណីយដ្ឋានក្បាលស្ពាន ក្រោយអាជ្ញាធររៀបចំរួច ច្បាស់ជាងាយស្រួល

លែងព្រួយបារម្ភហើយ!

សៀមរាប៖ ជណ្តើរឈើនៅរមណីយដ្ឋានក្បាលស្ពាន ដែលសាងសង់ឡើងកាលពីឆ្នាំ២០០៧ បានទទួលរងនូវការពុកផុយ ចាស់ទ្រុឌទ្រោម ដោយសារអាយុកាល កម្តៅ និងទឹកភ្លៀងនោះ ពេលនេះ ត្រូវបានសាងសង់ថ្មីឡើងវិញ នៅតាមទីតាំងចាស់ ដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងចុះ ទៅទស្សនារមណីយដ្ឋានមួយនេះ។

លោក ពុទ្ធ សុទ្ធ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា ដំណើរការសាងសង់ស្ពានឈើថ្មីនៅរមណីយដ្ឋានក្បាលស្ពាន បានចាប់ដំណើរការកាលពីថ្ងៃទី១៥ ខែវិច្ឆិកា គ្រោងនឹងបញ្ចប់ត្រឹមរយៈពេល១ខែ។ ប្រធានគម្រោងរូបនេះបញ្ជាក់ថា ជណ្តើរឈើថ្មីធ្វើនៅទីតាំងចាស់ដដែល មាន៣ចំណុច គឺនៅរោងជម្រកទី១ រោងជម្រកទី២ និងចំណុចទឹកធ្លាក់។ ចំពោះឈើ ដែលប្រើមានចំនួន៩ម៉ែត្រគូប ជាប្រភេទឈើផ្ចឹក និងរាំង ដែលអាចធន់បានពី១០ទៅ១៥ឆ្នាំ។

ពាកព័ន្ធដំណើរការជួសជុលនេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំត្រួសត្រាយធ្វើផ្លូវវាងសម្រាប់ភ្ញៀវមកទស្សនាដើរបណ្តោះអាសន្ន។ ពិសេស អាជ្ញាធរ ស្នើឱ្យមានការយោគយល់ពីសំណាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈក្រុមការងារ កំពុងបំពេញភារកិច្ចរយៈពេលខ្លីឱ្យបានល្អប្រសើរ៕

   

ប្រភព៖ អាជ្ញាធរជាតិអប្សរា

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com