Connect with us

មកស្គាល់រឿងរ៉ាវខ្លះៗរបស់ជំនួយការថ្មីរបស់លោក  Jose ដែលគាត់រើសដោយខ្លួនឯង

អង់គ្លេស៖ លោក Joao Sacramento អាយុ ៣០ឆ្នាំ ដែលធ្លាប់ត្រូវបានគេកោតគោរពខ្ពស់នៅក្លិប Lille ក្នុងនាមទាំងគ្រូបង្វឹក និងជាបុគ្គលម្នាក់ដែលពេលនេះមានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទាត់ ដោយលោកត្រូវបានតែងតាំងជាជំនួយការគ្រូបង្វឹកពីសំណាក់លោក Mourinho។

អ្នកគាំទ្រដ៏ធំបំផុតរបស់គាត់ គឺជាអ្នកប្រឹក្សាយោបល់ផ្នែកកីឡារបស់ក្លិប Lille ដែលមានឈ្មោះថា Luis Campos ដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោក Mourinho ដែលត្រូវបានគេមើលឃើញជាញឹកញាប់នៅក្នុងការប្រកួតលីហ្គក្នុងអំឡុងពេល ១១ខែកន្លងមក។ លោក Sacramento បានចូលដឹកនាំក្លិបបារាំងមួយនេះ នៅដើមឆ្នាំ២០១៧ នៅពេលដែលម្ចាស់ក្លិបបច្ចុប្បន្នលោក Gerard Lopez បានទិញក្លិបនេះ ប៉ុន្តែគាត់បានក្លាយជាជំនួយការវិញ ក្រោមការដឹកនាំរបស់លោក Marcelo Bielsa។

នៅពេលដែលលោក Bielsa ត្រូវបានបណ្តេញចេញ លោក Sacramento បានទទួលបន្ទុកជាគ្រូបណ្តោះអាសន្ន ហើយបន្ទាប់មកបានធ្វើការជាជំនួយការគ្រូបង្វឹកថ្មីរបស់លោក Christophe Galtier ដែលដើរតួយ៉ាងសំខាន់ក្នុងការស្តារឡើងវិញរបស់ក្លិប ពីការគេចចេញពីតំបន់កាត់ចោលរហូតដល់ស្ថិតក្នុងតំបន់ដែលអាចលេងវគ្គជម្រុះសម្រាប់ក្របខ័ណ្ឌ Champions League។

នេះមិនមែនជាការងារដំបូងរបស់គាត់នៅចក្រភពអង់គ្លេសទេ ព្រោះរូបលោក បានចូលក្នុងពិភពបាល់ទាត់មិនមែនតាមរយៈការប្រកួតទេ តែតាមរយៈការអប់រំសិក្សានៅសាកលវិទ្យាល័យ University of South Wales និងបន្តធ្វើការជាអ្នកវិភាគជាមួយក្រុមជម្រើសជាតិវេលផងដែរ៕

    Loading...

    ពេញនិយម