លោក Jose អ្នកចាត់ការថ្មីរបស់ Spurs ថា គាត់នឹងនាំមកនូវភាពសប្បាយរីករាយដល់ក្លិប
អង់គ្លេស៖ អ្នកចាត់ការថ្មីរបស់ក្លិប Tottenham Hotspur លោក Jose Mourinho បានសន្យាថា នឹងនាំយក“ ចំណង់ចំណូលចិត្ត” និង “ភាពរីករាយ” មកកាន់ក្លិប។
បុរសព័រទុយហ្កាល់វ័យ ៥៦ ឆ្នាំត្រូវបានតែងតាំងនៅព្រឹកថ្ងៃពុធ បន្ទាប់ក្លិប បណ្តេញលោក Mauricio Pochettino កាលពីយប់ថ្ងៃអង្គារ។ អតីតគ្រូបង្វឹក Chelsea និង ManUtd រូបនេះ បានកោតសរសើរចំពោះគុណភាពរបស់ក្រុមមាន់ខ្នាយមាស និងពហុកីឡដ្ឋាន និងកន្លែងហ្វឹកហាត់របស់ពួកគេ។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Spurs – លោក Mourinho បាននិយាយថា៖ « តើខ្ញុំអាចសន្យាអ្វី? ចំណង់ចំណូលចិត្តពិតប្រាកដ ចំណង់ចំណូលចិត្តចំពោះការងារ ប៉ុន្តែក៏ជាចំណង់ចំណូលចិត្តសម្រាប់ក្លិបរបស់ខ្ញុំផងដែរ នោះគឺជាវិធីដែលខ្ញុំបានធ្វើចំពោះអាជីពទាំងអស់ ហើយខ្ញុំចង់ព្យាយាមធ្វើអ្វីគ្រប់យ៉ាងដើម្បីនាំមកនូវភាពរីករាយដល់មនុស្សគ្រប់គ្នាដែលស្រឡាញ់ក្លិបនេះ » ។
គួរបញ្ជាក់ផងដែរថា លោក Mourinho បានចុះកុងត្រារហូតដល់ដំណាច់នៃរដូវកាល ២០២២-២៣ ជាមួយនឹងប្រាក់ឈ្នួលគោល ៨ លានផោនក្នុងមួយឆ្នាំ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍