Connect with us

តាមពិតទៅ លោក Jose មិនមែនជាជម្រើសទី១ របស់ Spurs ដែលយកមកជំនួស Pochettino ទេ

អង់គ្លេស៖ តាមការពិតទៅ លោក Jose Mourinho មិនមែនជាជម្រើសទី១ របស់ក្លិប Tottenham Hotspur ដើម្បីជំនួសកន្លែងលោក Mauricio Pochettino ទេ។

បើយោងតាមការចេញផ្សាយនៅក្នុងកាសែត Daily Mail កាលពីថ្ងៃពុធ បានអះអាងថា ប្រធានក្លិប Spurs លោក Daniel Levy ពិតជាចង់ឱ្យលោក Brendan Rodgers ធ្វើការនៅភាគខាងជើងទីក្រុងឡុងដ៍។ ហើយតាមពិតទៅលោក Levy បានសាកសួរជាមួយបុរសអៀរឡង់ខាងជើង បន្ទាប់ពីទទួលលទ្ធផលស្មើ ១-១ របស់ Spurs ជាមួយនឹងក្រុម Sheffield United កាលពី ១០ថ្ងៃមុន ប៉ុន្តែ ក្លិប Leicester បានឆក់យកអតីតគ្រូហង្សក្រហមមុន។

ពេលនោះ គឺជាពេលដែលក្រុមរងជើងឯក Champions League រដូវកាលមុន បានងាកទៅរកលោក Mourinho ព្រោះត្រូវបានគេរាយការណ៍ថា បុរសសញ្ជាតិព័រទុយហ្គាល់រូបនេះ កំពុងរង់ចាំកិច្ចព្រមព្រៀង និងចូលរួមជាមួយក្លិបដោយក្ដីរីករាយ។ Spurs ក៏បានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស បន្ទាប់ពីបណ្តេញលោក Pochettino កាលពីយប់ថ្ងៃអង្គារ ដោយបានបញ្ជាក់ពីការតែងតាំងរបស់លោក Mourinho មិនដល់ ១២ម៉ោងផង។

គួររម្លឹកផងដែរថា ការប្រកួតដំបូងរបស់លោក Mourinho ទទួលបន្ទុក Spurs នឹងត្រូវប៉ះជាមួយ West Ham នៅថ្ងៃសៅរ៍នេះ៕

    Loading...

    ពេញនិយម