តោះមកមើល ថាតើតារាសម្តែង និងតារាចម្រៀង រូបណាខ្លះ ដែលមានលុយទិញឡានតំលៃថ្លៃ ហើយមានជីវភាពហ៊ឺហារ ក្នុងសង្គម
ភ្នំពេញ៖ ចង់ដឹងថាតើមានតារាសម្ដែង និងចម្រៀងស្រុកខ្មែរយើងអ្នកណាជិះឡានថ្លៃខ្លះ ទស្សនាអោយបានដឹងពីតារាចម្រៀង និងសម្ដែងប្រុសស្រី១៣រូបដែលផ្លាស់ប្ដូររថយន្តជាបន្តបន្ទាប់នេះរួមមាន៖
១. លោក ហេង ប៊ុនលាភ បានទិញរថយន្ត Lexus LX 570 ស៊េរីឆ្នាំ២០១៧ មួយគ្រឿងកាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧។
២. កញ្ញា តូតា បានទិញរថយន្តទំនើបមួយគ្រឿងកាលពីថ្ងៃពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅនេះម៉ាក Lexus Lx 570 ស៊េរី២០១៧។
៣. នាយ ចឺម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប៉ាម៉ាក់ធម៌របស់នាយទិញរថយន្តម៉ាក Toyota Tundra ស៊េរី ២០០៧ មួយគ្រឿងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧។
៤. លោក យ៉ែម សំអូន បានប្ដូររថយន្ត Lexus 470 មកទិញរថយន្ត Land Cruiser ស៊េរី២០១៧ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧។
៥. នី រតនា បានប្ដូររថយន្តម៉ាក Toyota Camry 2005 មកជិះ Lexus Rx 350 តម្លៃ ៦៣០០០ ដុល្លារអាមេរិក កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧។
៦. ម៉ៅ ហាជី បានប្ដូររថយន្តម៉ាក Highlander មកជិះរថយន្តTundra តម្លៃជាង៣០០០០ ដុល្លារអាមេរិកកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧។
៧. កញ្ញា ដួង មានិច្ច បានប្ដូរ Camry Balen មកជិះ Camry Hybrid តម្លៃ ២៨០០០ ដុល្លារអាមេរិកកាលពីថ្ងៃទី ៣ខែ មីនា ឆ្នាំ ២០១៧។
៨. ពេជ្រ ថាណា បានប្ដូររថយន្តម៉ាក Highlander មកជិះរថយន្តម៉ាក Lexus Rx 330 តម្លៃ៣០០០០ ដុល្លារ អាមេរិក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧។
៩. ឡេង ណាវ៉ាត់ត្រា បានទិញរថយន្ត Lexus 570 មួយគ្រឿងតម្លៃ ៨៧០០០ ដុល្លារអាមេរិក បន្ថែមពីលើរថយន្ត Tundra ដែលប្រើប្រាស់សព្វថ្ងៃ។
១០. តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី ឯណេះវិញក៏មិនណយដែរ គឺទើបនឹងទិញរថយន្តថ្លីសន្លាងម៉ាកឡិចស៊ីស Lx 460 ស៊េរីឆ្នាំ ២០១៧ តម្លៃក្បែរ ១២ម៉ឺនដុល្លារ។
១១. តារាចម្រៀង ទេព បូព្រឹក្ស តែងយកលំនាំស្លៀកពាក់តាម CL តារាល្បីរបស់កូរ៉េ ជិះរថយន្តម៉ាក Toyota Land Cruiser ស៊េរីឆ្នាំ២០១០ តម្លៃ ៧ម៉ឺនដុល្លារ។១២. តារាស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ទើបបង្ហោះរូបភាពឡានថ្មីទើបនឹងទិញពណ៌ខ្មៅលើបណ្តាញ Instagram ក្តៅៗ គឺម៉ាក Kia Grand Carnival ឯតម្លៃវិញចន្លោះពី ៦-៧ម៉ឺនដុល្លារ។
១២) តារាស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ទើបបង្ហោះរូបភាពឡានថ្មីទើបនឹងទិញពណ៌ខ្មៅ គឺម៉ាក Kia Grand Carnival តម្លៃចន្លោះពី ៦-៧ម៉ឺនដុល្លារ។
១៣. អ្នកនាង ពេជ្រ សោភា ដែលជាតារាស្រីប្រចាំផលិតកម្ម រស្មីហង្សមាស សព្វថ្ងៃជិះរថយន្ដទំនើបម៉ាក Range Rover តម្លៃជិត៥ម៉ឺនដុល្លារ ពិតជាមិនកោតសរសើរកោតសរសើរមិនបានមែន ព្រោះតារាខ្មែរយើងមានលុយដល់ម្លឹង ធ្វើអោយមហាជននិយាយតៗគ្នាថាតើគាត់បានលុយពីណាច្រើន អោយអស់ចម្ងល់គឺថាតារាស្រុកខ្មែរភាគច្រើនគាត់មានជំនួញបន្ថែមក្រៅពីអាជីពសិល្បៈ ដូចជារកសុីជាដើម ៕
អត្ថបទ ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍