ONE Championship “EDGE OF GREATNESS” នឹងធ្វើឱ្យទស្សនិកជនតាមដានយ៉ាងជក់ចិត្ត ដិតអារម្មណ៍
សុទ្ធតែកំពូលអ្នកប្រយុទ្ធប្រចាំអាស៊ានម្តងនេះ
ភ្នំពេញ ៖ ការប្រកួតក្បាច់គុនចម្រុះដ៏អស្ចារ្យ ដែលអ្នកនិយមទស្សនាការប្រយុទ្ធប្រាកដជាស្គាល់ និងដឹងច្បាស់ថាមានកំពូលអ្នកលេងក្បាច់គុនជាច្រើនរូប ច្រើនជាតិសាសន៍ និងជាស្ថាប័ននៃការប្រកួតក្បាច់គុនចម្រុះលេខ១ ក្នុងទ្វីបអាស៊ី ពេលនេះបានវិលត្រឡប់មកវិញហើយ។
នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា សប្តាហ៍នេះ ការប្រកួតក្បាច់គុនចម្រុះដ៏ធំមួយនេះ គឺនឹងត្រឡប់មកវិញម្តងទៀតហើយ នោះគឺ ONE Championship “ EDGE OF GREATNESS ” នឹងធ្វើឡើងក្នុងប្រទេស សិង្ហបុរី ម្តង។
កីឡាករខ្លាំងៗដែលនឹងឡើងមកប្រកួតគ្នាមានដូចជា ៖
– TROY WORTHEN សញ្ជាតិអាមេរិក ប្រកួតជាមួយ CHEN LEI សញ្ជាតិចិន ក្នុងគីឡូ BANTAMWEIGHT
– AMIR KHAN កីឡាករលំដាប់កំពូលរបស់សិង្ហបុរី ប្រកួតជាមួយ EV TING កូនកាត់ម៉ាឡេស៊ី និងញ៉ូហ្សឺលែន ក្នុងគីឡូ LIGHTWEIGHT
គូឯកដណ្តើមខ្សែក្រវាត់ ៖
– NONG-O GAIYANGHADAO កីឡាករលំដាប់លេខ១នៃស្រុកថៃ ឡើងមកការពារខ្សែក្រវាត់ ពីកីឡាករសញ្ជាតិថៃដូចគ្នា គឺ SAEMAPETCH FAIRTEX ក្នុង គីឡូ BANTAMWEIGHT។
ONE : “EDGE OF GREATNESS” ក៏នៅមានកីឡាករ កីឡាការិនី ជើងខ្លាំងជាច្រើនរូបទៀតផងដែរ។
ការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN និងមាន Live តាមរយៈ Facebook page ផ្លូវការ ” CBS Sport ” នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៧:៣០យប់តទៅ និង មានចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ម៉ោង ២រសៀល នៅលើកញ្ចក់ទូរទស្សន៍ MyTV៕
អត្ថបទ៖ លីន រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍