Connect with us

ប៉ូលិសចិនសហការជាមួយប៉ូលិសអារ៉ាប់រួមចាប់ខ្លួនអ្នកផលិត និង លក់កាបូបម៉ាកល្បីក្លែងក្លាយ

កាបូបក្លែងក្លាយរាប់ម៉ឺនត្រូវបានរឹបអូស និង ជនសង្ស័យចំនួន៣៧នាក់ត្រូវបានចាប់ខ្លួន

ប្រទេសចិន៖ ថ្មីៗនេះប៉ូលិសចិនសហការជាមួយប៉ូលិសអារ៉ាប់រួមចុះបង្ក្រាបរោងចក្រមួយដែលមានទីតាំងនៅគ័ងចូវផលិតកាបូបម៉ាកល្បីៗក្លែងក្លាយជាច្រើនមានដូចជាម៉ាក Luis Vuitton, Hermes និង Chanel ចំនួន ២៨០០០ កាបូប។ ប្រតិបត្តិការនេះមានការចូលរួមដោយប៉ូលិស ឌូបៃ សៀងហៃ និង គ័ងចូវរហូតចាប់បានជនសង្ស័៣៧នាក់នៅប្រទេសចិន និង ២០នាក់ទៀតត្រូវបានឃុំខ្លួននៅឌូបៃ ដោយសារកាបូបក្លែងក្លាយទាំងនោះផលិតនៅប្រទេសចិន និង ដឹកជញ្ជូនទៅឌូបៃដោយលក់ក្នុងតម្លៃទាប។ ប្រទេសចិនបានជាប់ឈ្មោះជាប្រទេសដែលជំនាញខាងផលិតទំនិញក្លែងក្លាយ និង ចែកចាយទូទាំងពិភពលោកក្នុងតម្លៃទាប៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម