Connect with us

ថ្មីម៉ង! ឪពុក និង កូនប្រុសត្រូវអ្នកជិតខាងសម្លាប់ដោយសារលួច WIFI

អ្នកលួចលេខសម្ងាត់ WIFI អ្នកជិតខាងប្រយ័ត្នដូចករណីនេះណា

ប៉ាគីស្ថាន៖ យោងតាមព័ត៌មានក្នុងស្រុក ART បានផ្សាយថា បុរសជនជាតិប៉ាគីស្ថានម្នាក់ត្រូវបានចាប់ខ្លួនដោយសារសម្លាប់អ្នកជិតខាង មូលហេតុដោយជនរងគ្រោះបានលួចលេខសម្ងាត់ WIFI របស់ឃាតករមកប្រើប្រាស់អ៊ិនធើរណេត សាច់ញាតិរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់ប៉ូលិសថា កាលពីខែមុនឃាតកបានធ្វើការប្រមានម្តងរួចមក។ គួរបញ្ជាក់ថា អ្នករងគ្រោះជាឪពុកគឺជាបុគ្គលិកមួយរូបក្នុងរោងចក្រដែកថែប ចំណែកឯកូនប្រុសគឺជានិស្សិតនៅសកលវិទ្យាល័យ Karachi តាមច្បាប់ប៉ាគីស្ថានមិនចាត់ទុកការលួច WIFI ជាអំពើឧក្រិដ្ឋឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម