Connect with us

អតីតខ្សែការពាររបស់ Arsenal ម្នាក់ថា ក្លិបគួរតែថ្លឹងថ្លែងយកលោក  Pochettino មកដឹកនាំ

អង់គ្លេស៖ អតីតខ្សែការពាររបស់ Arsenal លោក Martin Keown បាននិយាយថា ក្រុមកាំភ្លើងធំគួរតែថ្លឹងថ្លែងយកអតីតគ្រូបង្វឹកក្រុម Tottenham លោក Mauricio Pochettino មកដឹកនាំ។

លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងនៅពេលចាប់ផ្តើមរដូវកាលមិនល្អ ហើយទោះបីជាលោក Keown មិនហ៊ាននិយាយចំៗពីការសម្រេចចិត្តបែបណាទៅលើអនាគតរបស់អតីតគ្រូ Sevilla និង Paris Saint-Germain ក៏ដោយ ក៏គាត់បង្ហើបថា ក្រុមប្រឹក្សារបស់ Arsenal គួរតែដឹងច្បាស់ពីអ្វីដែលមិនបានរំពឹងទុក ការផ្លាស់ប្តូរត្រូវតាមកាលៈទេសៈ។

គាត់បានប្រាប់ Daily Mail ថា៖ «អ្នកមានអំណាចនៅក្នុងក្លិប គួរតែពិចារណាឱ្យបានហ្មត់ចត់ទៅលើ Pochettino ។ ខ្ញុំមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីដែលគាត់បានធ្វើនៅឯ Spurs ដែលជាវិធីដែលគាត់ចិញ្ចឹមបីបាច់កីឡាករវ័យក្មេងទាំងនោះ ហើយគាត់មិនបានចំណាយប្រាក់ច្រើននោះទេ។ ខ្ញុំដឹងពីកំណត់ត្រាមិនល្អដែលគាត់មាននាពេលថ្មីៗនេះ ប៉ុន្តែយើងនៅតែអាចផ្តល់ឱ្យគាត់នូវឱកាសមួយផ្សេងទៀត។ ខ្ញុំគិតថា Arsenal នឹងគួរតែចាប់អារម្មណ៍គាត់ ប្រសិនបើពួកគេចង់បោះជំហានទៅមុខ » ។

គួរបញ្ជាក់ផងដែរថា Spurs បានចាត់វិធានការរកអ្នកជំនួសលោក Pochettino យ៉ាងលឿន ដោយបណ្តេញអ្នកចាត់ការចាស់ភ្លាម ក៏តែងតាំងលោក Jose Mourinho ជាអ្នកចាត់ការថ្មីភ្លាមមិនបាន១ថ្ងៃផង៕

    Loading...

    ពេញនិយម