Connect with us

ពិការភាពមិនអាចបញ្ឈប់ក្តីស្រមៃនារីម្នាក់ដែលចង់ក្លាយជាបរវកញ្ញាតាំងពីតូចឡើយ

ទោះបីជានាងនិយាយថា“ជាតិនេះរទេះរុញគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់នាង” តែនាងនៅតែព្យាយាមជំនះដើម្បីសម្រេចបំណងប្រាថ្នា

អាមេរិក៖ ថ្មីៗនេះអាមេរិកបានចាប់ផ្តើមកម្មវិធីប្រកួតបរវកញ្ញាដើម្បីស្វែងរកអ្នកគ្រងតំណែងឆ្នាំ២០២០ដោយបេក្ខនារីជាច្រើនរូបបានបង្ហាញខ្លួនលើឆាកដើម្បីបង្ហាញពីរូបសម្រស់ក៏ដូចជាសមត្ថភាពរបស់ពួកគេ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺមានវត្តមានបេក្ខនារីមួយរូបអង្គុយលើរទេះរុញចូលរួមប្រកួតផងដែរ។

បេក្ខនារីរូបស្រស់ដែលមានឈ្មោះ Medeline Delp បានខិតខំប្រឹងប្រែងហ្វឹកហ្វាត់ជាខ្លាំងដើម្បីមានការបត់បែនឱ្យមានភាពរស់រវើកនៅលើរទេះរុញដើម្បីបានឈរឈ្មោះទៅវគ្គបន្ត នាងបាននិយាយថា “ជាតិនេះរទេះរុញគឺជាមិត្តដ៏ជិតស្និទ្ធបំផុតរបស់នាង”។ ការព្យាយាមហ្វឹកហាត់របស់នាងមិនអត់ប្រយោជន៍ឡើយ ទីបំផុតនាងបានឈរឈ្មោះក្នុងចំណោមបេក្ខនារីកំពូលទាំង១០ ដោយសារតែមានក្តីស្រមៃចង់ក្លាយជាបរវកញ្ញាតាំងពីតូចទើបធ្វើឱ្យ Medeline សម្រេចចិត្តដាក់ពាក្យចូលប្រកួតម្យ៉ាងទៀតនាងចង់បញ្ជាក់ថាទោះមានបញ្ហាលំបាក និង ជួបប្រទះការប្រកួតប្រជែងប៉ុណ្ណាក្នុងឆាកជីវិត យើងនៅតែអាចជំនះបាន។ គួររំឮកដែរថា Medeline បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីនាងមានអាយុ១០ឆ្នាំរហូតធ្វើឱ្យនាងត្រូវពិការអង្គុយលើរទេះរុញអស់មួយជីវិត៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម