ជើងហោះហើរហ្វីលីពីន ផ្ទុះឆេះម៉ាស៊ីន ពេលកំពុងស្ថិតនៅលើអាកាស (មានវីដេអូ)
អាមេរិក៖ ជើងហោះហើរ ១១៣ ប្រភេទយន្តហោះ Boeing 777 ដែលមានផ្ទុកមនុស្សចំនួន ៣៦៥នាក់ បានផ្ទុះឆេះម៉ាស៊ីនមួយចំហៀង ពេលកំពុងហោះហើរ ធ្វើឱ្យពីឡុតសម្រេចចិត្តចុះចតជាបន្ទាន់ នៅព្រលានយន្តហោះអន្តរជាតិទីក្រុងឡសអេជេលេស សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ជើងហោះហើរ 113 របស់ក្រុមហ៊ុន Philippines Airlines បានចាកចេញពីព្រលានយន្តហោះអាមេរិក ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។ អ្នកដំណើរចំនួន ៣៤៧នាក់ និងអ្នកបម្រើលើយន្តហោះ ១៨នាក់ ត្រូវបានជម្លៀសចេញពីក្នុងយន្តហោះដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះ បានចុះចតដល់ដី។
វីដេអូ ត្រូវបានបង្ហោះចូលក្នុងបណ្ដាញសង្គមផងដែរ ដោយអ្នកដំណើរលើយន្តហោះម្នាក់ ដែលអង្គុយនៅក្បែរបង្អួច។ គាត់បានរៀបរាប់ថា គាត់បានឃើញម៉ាស៊ីនមួយរបស់យន្តហោះ ឆេះ ហើយឮសំឡេងផ្ទុះ ដែលធ្វើឱ្យគាត់ភិតភ័យយ៉ាងខ្លាំង។ ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ពីឡុតអាចបញ្ជាយន្តហោះ ចុះចតដោយគ្មានបញ្ហាឡើយ។
យោងតាមអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន បានលើកឡើងថា យន្តហោះ មានបញ្ហាបច្ចេកទេស។ សេចក្ដីរាយការណ៍ថា មិនមានអ្នករងរបួសឡើយ៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍